ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​មេខ្យល់តែ​២០០​ដុល្លារ វៀតណាម​៤​នាក់ ចូល​ខុសច្បាប់​តាម​ច្រក​ជ្រៃ​ធំ ដល់​ភ្នំពេញ គ្មាន​ធ្វើ​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់​ជនជាតិ​វៀតណាម​ចំនួន ៤​នាក់ (​មាន​ស្ត្រី​ម្នាក់​) លួច​ឆ្លង​ដែន​តាម​ច្រករបៀង​នៅ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក…

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់​ជនជាតិ​វៀតណាម​ចំនួន ៤​នាក់ (​មាន​ស្ត្រី​ម្នាក់​) លួច​ឆ្លង​ដែន​តាម​ច្រករបៀង​នៅ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ចំណាយ​លុយ​ឲ្យ​មេខ្យល់ អស់តែ​២០០​ដុល្លារ នាំ​ជិះ​រថយន្ត​ចូល​ដល់​ក្នុង​ក្រុងភ្នំពេញ​តែ​ម្តង ។

ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច ឃាត់​សាកសួរ និង​ធ្វើការ​ពិនិត្យ គឺ​ពួក​គេ​គ្មាន​លិខិតឆ្លងដែន​ទេ មាន​តែ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​វៀតណាម រួម​មាន ៖ ទី​១-​ឈ្មោះ Nguyen Van Hau ភេទ​ប្រុស​, ទី​២-​ឈ្មោះ Nguyen Phuong ភេទ​ប្រុស​, ទី​៣-​ឈ្មោះ Trung. Do Huu Toi ភេទ​ប្រុស​, និង​ទី​៤-​ឈ្មោះ Nguyen Thi Dung ភេទ​ស្រី ។

ក្រោយ​ពី​សាកសួរ​ជនជាតិ​វៀតណាម​ទាំង​៤​នាក់ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ចាក់​អង្រែ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​រថយន្ត​ពេទ្យ​មណ្ឌល​សុខភាព ។ បន្ទាប់ពីធ្វើ​គ្រប់​រយៈពេល​១៤ ថ្ងៃ​ហើយ វៀតណាម​ទាំង​៤​នាក់ ត្រូវ​បញ្ជូន​ទៅ​ឲ្យ​កម្លាំង​ជំនាញ​អន្តោប្រវេសន៍ ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ