ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះឆ្នាំ​ទាំង​៧​​ហុង​ស៊ុ​យ​​​ល្អ​លុយ​ហូរ​ចូល​គ្រប់​ច្រក

3 ឆ្នាំ មុន

កំពូល​ឆ្នាំ​សំណាង​ទាំង​៧ មមី វក រកា ឆ្លូវ ថោះ រោង កុរ ត្រូវ​ស្តេច​ហោរ​ចិន​សែ​ប្រាប់​ថា នៅ​ថ្ងៃ​អង្គារ…

កំពូល​ឆ្នាំ​សំណាង​ទាំង​៧ មមី វក រកា ឆ្លូវ ថោះ រោង កុរ ត្រូវ​ស្តេច​ហោរ​ចិន​សែ​ប្រាប់​ថា នៅ​ថ្ងៃ​អង្គារ ទី​២៣​ស្អែក​នេះ​មាន​ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់ សម្បូរ​លុយ​ចាយ មាន​លាភ មាន​លុយ មាស ប្រាក់​ចាំង​ចូល​​ជីវិត និង​បាន​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​មាន​លាភ មាន​លុយ​ចូល​ផ្ទួន ។ បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណា​ង​តាម​លេខ​ហេង​99999$​ឥឡូវនេះ ប៉ង​អ្វី​បាន​សម្រេច​ភ្លាម ។

ឆ្នាំមមី រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​លាភ​សំណាង​៤៥៩​នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ចការ​អ្វី​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មា​នការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំវក រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ លេ​ខ​​សំណាង​៩៩៩​នៅ​ថ្ងៃស្អែក​នេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេ​ល​​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរកា រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ក្រហម លេខ​ហេង​៣៧៩​នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ ជា​មនុស្ស​ឈ្លាសវៃ​ក្នុង​ការងារ​ទាំងឡាយ ពណ៌​នាំ​លាភ ទឹកក្រូច លេខ​លាភ​១៦៨​នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ។

ឆ្នាំថោះ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ លេខ​ជ័យ​២៥៨​នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​ក៏​ជោគជ័យ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំរោង ង៉ូ​វ​ហេង​ល្អ​ណាស់ លេខ​ហេង​២៨៩​នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំកុរ ជា​មនុស្ស​មានសំណាង​ធំ​តាំងពី​កំណើត​មក នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​មាន​លាភ​មានសំណាង​ធំ ទេវតា​តាម​ជួយ​ថែរក្សា នាំ​មហា​សំណាង នាំ​លុយ​ចូល​ហូរហៀរ​លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​កន្លះ​ទៀត​ហើយ លេខ​ហេង​៩៩៩ ។ ជា​ពិសេស​គេ​អាច​នាំ​សំណាង​ជូន​អ្នក​ផ្ទះ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ទ្រព្យ​ហូរ​ចូល​ក្នុង​ឃ្លាំង​លុយ​ពួក​គេ​ច្រើន​ណាស់​ចាយវាយ​យ៉ាងណា​ក៏​មិន​ចេះ​អស់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ