ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ ទទួលសម្ភារៈ​បរិក្ខា​ពេទ្យពីសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន ៤០ កេស

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ​ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល…

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ​ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុង លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត និង​មន្ត្រីពាក់ព័ន្ធ ​បានអញ្ជើញទទួលអំណោយជាសម្ភារៈបរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន ៤០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បម្រើឱ្យវិស័យសុខាភិបាល ក្នុងខេត្តព្រះសីហនុ​។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តសីហនុ បានថ្លែងអំណរគុណ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលក្នុងរយៈពេលកន្លងទៅ តែងតែបានយកចិត្តទុកដាក់ព្យាបាលជំងឺប្រជាពលរដ្ឋរបស់យើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយក្នុងថ្ងៃនេះ ខេត្តព្រះសីហនុ ក៏មានកិត្តិយស បានទទួលសម្ភារ:បរិក្ខាពេទ្យ សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត​។

​ឯកឧត្តមសង្ឃឹមថា សម្ភារៈឧបករណ៍ទាំងនេះ គឺសម្រាប់ជួយដល់អ្នកជំងឺរបស់យើង ហើយសង្ឃឹមថា សម្ភារ: ដែលទទួលបាននៅថ្ងៃនេះ នឹងបានជួយសំរាលទៅដល់ការលំបាករបស់គ្រូពេទ្យ ការទទួលខុសត្រូវ ហើយនឹងបានទិន្នផលដោយផ្ទាល់ទៅដល់អ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរបស់យើង។ ជាការពិតណាស់ សកម្មភាព និងការខិតខំប្រឹងប្រែងដែលបានមកពីការជួយគាំទ្រអំពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ​អង្គការសមាគម (TYDA)  ក៏ដូចជាសប្បុរសជនទាំងអស់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ទាំងអស់ ដែលបានប្រឹងប្រែងកន្លងមកនេះ សូមឱ្យមានសុខភាពល្អ ជោគជ័យក្នុងបេសកកម្ម​ក្នុងវិស័យសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយើងរួមគ្នា​ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។

សម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) រួមមាន ​១.សឺរ៉ាំង ខ្សែ និងតំណសេរ៉ូមច្រើនប្រភេទ បង់រំរបួស កំរាលតុ និងគ្រែ កំរាលអ្នកជំងឺ សម្លៀកបំពាក់អ្នកជំងឺ ថង់ដាក់សំភារៈសុងនោម ទឹកសំលាប់មេរោគ ស្រោមដៃ សម្ភារៈមន្ទីរពិសោធន៍។ ២.សម្ភារៈទាក់ទងការរុំ និងថែទាំរបួស។ ៣.សម្ភារៈជំនួយការ​ពិនិត្យព្យាបាលជំងឺរោគស្ត្រី។ ៤.សម្ភារៈជំនួយការវះកាត់។

បន្ទាប់ពីទទួលសម្ភារៈបរិក្ខារពេទ្យរួចមក ឯកឧត្តមអភិបាលខេត្ត បានបន្តចុះ​ពិនិត្យអាគារដែលត្រៀម សម្រាប់ចាក់វាក់សាំងកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕ ដោយ៖ ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ