ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ ប្រកាសឱ្យបន្ត​ផ្អាក​អាជីវកម្ម KTV ក្លឹបកម្សាន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ដើម្បីបន្តយ៉ាងសកម្ម ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ​ជំងឺកូវីដ​១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ…

ភ្នំពេញ​៖ ដើម្បីបន្តយ៉ាងសកម្ម ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ​ជំងឺកូវីដ​១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តការផ្អាកសកម្មភាព​អាជីវកម្ម ឱ្យបានខ្ជាប់ខ្លួន រហូតដល់មានការសម្រេច និងសេចក្ដីជូនដំណឹងថ្មី។

ក្រសួងទេសចរណ៍ ក៏បានជម្រាបជូនគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំ​របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព៕ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ