ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ សម្រេចបិទសាលា​រៀន ២ នៅភ្នំពេញ ហើយធ្វើតេស្ត​រកកូវីដ នៅព្រឹកថ្ងៃចន្ទ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស សម្រេចបិទជា​បណ្តោះអាសន្នដំណើរការសាលារៀន ២នៅភ្នំពេញ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ២០កុម្ភៈ​។ នោះគឺវិទ្យាល័យសម្តេច…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស សម្រេចបិទជា​បណ្តោះអាសន្នដំណើរការសាលារៀន ២នៅភ្នំពេញ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ២០កុម្ភៈ​។ នោះគឺវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលារៀនអន្តរជាតិ SIS នៅជិតផ្សារដើមគ​។

ក្រសួងអប់រំ ក៏បាន​តម្រូវ​ឲ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរ នៃគ្រឹះស្ថាន​សិក្សាទាំង២ ខាងលើ ដែលពាក់​ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២២កុម្ភៈ អញ្ជើញ​មកសាលា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ដើម្បី​ឲ្យមន្ត្រីសុខាភិបាល ធ្វើការយកសំណាក តេស្តរកមេរោគកូវីដ១៩​។​

នៅថ្ងៃទី២១ ខែកុម្ភៈនេះ សាលារៀនអន្តរជាតិ SIS បានប្រកាសថា មានអាណា​ព្យាបាល​សិស្ស​ថ្នាក់ទី៦ ម្នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ថ្ងៃ២០កុម្ភៈ។ សាលារៀន SIS សាខា​ឡាក់គីស្តារ បាន​ប្រកាស​ឲ្យសិស្ស​រៀនពីចម្ងាយ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ៕