អាណាព្យាបាលសិស្សម្នាក់ នៅសាលា SIS រកឃើញកើតកូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ
- ភ្នំពេញ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានប្រកាសថា មានអាណាព្យាបាលសិស្សម្នាក់ រៀនថ្នាក់ទី៦…
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានប្រកាសថា មានអាណាព្យាបាលសិស្សម្នាក់ រៀនថ្នាក់ទី៦…
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានប្រកាសថា មានអាណាព្យាបាលសិស្សម្នាក់ រៀនថ្នាក់ទី៦ បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើតេស្តរកកូវីដ១៩ ឃើញថា វិជ្ជមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារៀនអន្តរជាតិ អេស អាយ អេស នៅជិតផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។
សាលារៀន អេស អាយ អេស បានប្រកាសផ្លាស់ប្តូរពីការសិក្សាក្នុងថ្នាក់រៀនផ្ទាល់ មកសិក្សាពីចម្ងាយ តាមរយៈប្រព័ន្ធអេឡិចត្រូនិចជាបណ្តោះអាសន្ន ចំពោះទីតាំងគោល ( ឡាក់គីស្តារ ) នៃសាលាអន្តរជាតិ អេស អាយ អេស ( SIS )។ ការផ្លាស់ប្តូរនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ។
សូមរម្លឹកថា ព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ ថ្ងៃ២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងសរុប ៤៤នាក់ហើយ ( ថ្ងៃទី២០ មាន ២៩នាក់ និងថ្ងៃទី២១ មាន ១៥នាក់ )។ ចំណែកក្លិបកម្សាន្ត N8 និងតំបន់មួយចំនួនទៀត ដែលជនជាតិចិនឆ្លងកូវីដ១៩ទាំងនោះ រស់នៅ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ។ អ្នកពាក់ព័ន្ធ ត្រូវបានយកទៅធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ជាបន្តបន្ទាប់ដែរ៕
ចែករំលែកព័តមាននេះ