ជ្រូក ១៩ក្បាល ឈ្មួញលួចដឹកតាមរថយន្ត និងម៉ូតូសណ្តោងពីថៃ ត្រូវឃាត់ ទាំងយប់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ រថយន្ត និងម៉ូតូសណ្តោង លួចដឹកជ្រូក ១៩ក្បាល ចេញពីថៃ ចូលមកខ្មែរ តាមច្រករបៀង ត្រូវលោក តាន់…
ខេត្តបន្ទាយមានជ័យ៖ រថយន្ត និងម៉ូតូសណ្តោង លួចដឹកជ្រូក ១៩ក្បាល ចេញពីថៃ ចូលមកខ្មែរ តាមច្រករបៀង ត្រូវលោក តាន់…
ខេត្តបន្ទាយមានជ័យ៖ រថយន្ត និងម៉ូតូសណ្តោង លួចដឹកជ្រូក ១៩ក្បាល ចេញពីថៃ ចូលមកខ្មែរ តាមច្រករបៀង ត្រូវលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាទំនាក់ទំនងព្រំដែន ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចុះស្ទាក់ចាប់បានជាបន្តបន្ទាប់។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីទី១ នៅវេលាម៉ោង ១ និង៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១មានរថយន្តម៉ាក TOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2B-1715 បានលួចដឹកជ្រូករស់ចំនួន ៨ក្បាល ចេញពីប្រទេសថៃ តាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកករណីទី២ នៅវេលាម៉ោង ៣ និង ៦នាទី ទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារ ឃាត់បានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាកHONDA WAVE ពណ៌ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន ១១ក្បាល នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជ្រូករស់ទាំងនេះ ដឹកមកពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកទៅចែកចាយនៅខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
វត្ថុតាងទាំង ២ករណី សរុបមានសត្វជ្រូក ១៩ក្បាលនោះ ត្រូវសមត្ថកិច្ចចំរុះ យកមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ណុប រក្សា
ចែករំលែកព័តមាននេះ