ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មមែ ជូត ខាល ម្សាញ់ ច លុយ​ចូល​ខ្លាំង​ចាប់ពី​ថ្ងៃ​២២​ដល់​២៥កុម្ភៈ

3 ឆ្នាំ មុន

សំណាង​ណាស់​អ្នក​ឆ្នាំ​ទាំង​៥​នេះ ! តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​បាន​ទស្សន៍​ទាយ​ថា ចាប់ពី​ថ្ងៃ​២២​ដល់​ថ្ងៃ​ទី​២៥​កុម្ភៈ ឆ្នាំ​ទាំង ជូត ខាល ម្សាញ់ មមែ ច…

សំណាង​ណាស់​អ្នក​ឆ្នាំ​ទាំង​៥​នេះ ! តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​បាន​ទស្សន៍​ទាយ​ថា ចាប់ពី​ថ្ងៃ​២២​ដល់​ថ្ងៃ​ទី​២៥​កុម្ភៈ ឆ្នាំ​ទាំង ជូត ខាល ម្សាញ់ មមែ ច រាសី​ល្អ​ខ្លាំង​ណាស់ មាន​វាសនា​ភ្លឺ​ចែងចាំង​ដូ​គ្រាប់ពេជ្រ​ជួប​លាភ​សំណាង មាសប្រាក់​ហូរ​ចូល​ជុំ​ទិស ស្រោចស្រព​ជីវិត​លោក​អ្នក​ត្រជាក់ត្រជំ​ក្នុង​សិរី​សួស្តី​មហា​មង្គល ។ សូម​លោក​អ្នក​ប្រញាប់​បួងសួង​បញ្ជូន​សា​តាម​លេខ​លាភ​សំណាង​២៥២ប៉ង​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត កណ្តុរ​នាំ​សំណាង ចាប់ពី​ថ្ងៃស្អែក​រហូត​ដល់​ថ្ងៃ​២៥​កុម្ភៈ លោក​អ្នកមាន​ទេវតា​តាម​ជួយ​ថែរក្សា នាំ​មហា​សំណាង នាំ​លុយ​ចូល​ហូរហៀរ​លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​កន្លះ​ទៀត​ហើយ លេខ​ហេង​៩៩៩ ។ ជា​ពិសេស​គេ​អាច​នាំ​សំណាង​ជូន​អ្នក​ផ្ទះ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ទ្រព្យ​ហូរ​ចូល​ក្នុង​ឃ្លាំង​លុយ​ពួក​គេ​ច្រើន​ណាស់​ចាយវាយ​យ៉ាងណា​ក៏​មិន​ចេះ​អស់​ដែរ ។

ឆ្នាំខាល ខ្លាធំ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា លេខ​មាស​៣៥៣៦​អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហូរហៀរ​ចាប់ពី​ស្អែក​រហូត​ដល់​ថ្ងៃ​២៥​ខែកុម្ភៈ និង​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ស្តេចពស់ លេខ​សំណាង​១៧១៨​ចាប់ពី​ថ្ងៃស្អែក​រហូត​ដល់​ថ្ងៃ​២៥​ខែកុម្ភៈ​លោក​អ្នកមាន​សំណាង​ធំ លាភ​លុយ​ហូរ​ចូល​ជាប់​មិន​ដាច់ និង​តែង​រកបាន​ឱកាស​ចំណេញ​ប្រាក់​គ្រប់​ទីកន្លែង ជា​ពិសេស​អាច​ជួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ឲ្យ​ចំណេញ​បាន​ប្រាក់​ចូល​ច្រើន​ដូច​គ្នា​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ខ្វះ​លុយ​ចាយ​ឡើយ ។ ដូចនេះ​គេ​នឹង​អាច​រស់នៅ​ប្រកបដោយ​សុភមង្គល ពេញ​មួយ​ជីវិត​ដូច​ជា​អ្នក​ដែរ ។

ឆ្នាំមមែ ពពែ​មាស ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ ចាប់ពី​ថ្ងៃស្អែក​​នេះ​រហូត​ដល់​ថ្ងៃ​២៥​ខែកុម្ភៈ​សមប្រកប​ខ្លាំង​ណាស់​លាភ​លុយ​មាសប្រាក់​ហូរ​ចូល​មក​ឯង​ៗ ។ លេខ​លាភ​៤៥៩​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំច សុនខ​ធំ លេខ​ហេង​១៨៩ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ទី​២៥ លោក​អ្នក​ង៉ូ​វ​ហេង​ល្អ មាន​លាភ​មានសំណាង​ធំ​ព្រោះ​កំណប់ទ្រព្យ​កប់​ទុក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​អ្នក​ក៏​ដូច​គ្រួសារ​អ្នក​ទាំងមូល​ក្លាយជា​មនុស្ស​ដែល​មានសំណាង​បំផុត​មាន​លាភ មាន​លុយ​វាល់​លាន​ក្នុង​ជីវិត ។ ជា​ពិសេស​មុខរបរ​របស់​លោក​អ្នក​ទាំង​ការងារ​ឯកជន​និង​ការងារ​អង្គភាព​ស្ថាប័ន​រីក​មិនធម្មតា​អាច​ទាញ​លុយ​ទម្លាក់​ចុះ​មក​ដូច​ព្រិល​ធ្លាក់​ពីលើ​អាកាស ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អ្នក​រាប់​លុយ​ដល់​គ្មាន​ពេល​សម្រាក ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ