ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ងួ​ន រតនៈ ប្រជុំ​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្តបាត់ដំបង ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ទទួល​ជួប​ប្រជុំ​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្តបាត់ដំបង ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​លោក Tihamer Czika អនុប្រធាន​បេសកកម្ម​នៃ​ប្រតិភូ​សង​ភាព​អឺរ៉ុប ដែល​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​អភិបាលរង​ខេត្តបាត់ដំបង លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​តំណាង​មន្ទីរ​ជំនាញ​ដែល​ពាក់ព័ន្ធ និង​មន្ដ្រីរាជការ​សាលាខេត្ត​មួយ​ចំនួន​ផង​ដែរ នៅ​សាល​ប្រជុំ​B2 សាលាខេត្ត​បាត់ដំបង​។

គោលបំណង​នៃ​កិច្ចប្រជុំ​ក្នុង​ដំណើរ​បេសកកម្ម​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​នេះ គឺ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ផល​ប៉ះពាល់​នៃ​ទឹកជំនន់ យុទ្ធសាស្ដ្រ​របស់​ខេត្ត​ដើម្បី​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​ដើម្បី​ដឹង​ពី​ការ​យល់​ឃើញ​របស់​លោក ងួ​ន រតនៈ ចំពោះ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ មក​លើ​សេដ្ឋកិច្ច​ក្នុង​ខេត្តបាត់ដំបង​។ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជាក់​ថា សម្រាប់​ភូមិសាស្ដ្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ខេត្ត​នៃ​ប្រទេស​ថៃ​ចំនួន​០៣ ហើយ​ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ឆ្លង​កូ​វី​ដ​-១៩​ក្នុង​សហគមន៍ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ក៏​ត្រលប់​ចូល​ប្រទេស​កាន់តែ​ច្រើន ជា​ពិសេស​នៅ​ជិត​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​។

ក្នុង​នោះ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​១០​មណ្ឌល​នៅ​ក្នុង​ខេត្ត ហើយ​ពលករ​ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​គឺ​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ ឯកឧត្តម​បាន​បន្ត​ថា បញ្ហា​ប្រឈម​ចំពោះ​បញ្ហា​នេះ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ដែល​ពួក​គាត់​នៅ​តែ​ចង់​គេចវេស​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ក៏​ប៉ុន្តែ​រដ្ឋបាល​ខេត្ត​នៅ​តែ​បន្ត​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ឲ្យ​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចេញ​នូវ​ច្បាប់​ថ្មី​ស្ដី​ពី​ការ​ផាកពិន័យ​ចំពោះ​អ្នក​ដែល​គេចវេស ឬ​មិន​ចូលរួម​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា សម្រាប់​មណ្ឌល​ច​ត្តា​ឡី​ស័ក​គឺ​យើង​បាន​ប្រើប្រាស់​ជា​សាលារៀន​ធ្វើ​ជា​មណ្ឌល ដូចនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ផង​ដែរ ទៅ​លើ​ទៅ​លើ​សិស្សានុសិស្ស​មួយ​ចំនួន​មិន​អាច​ចូល​រៀន​នៅ​សាលា​បាន និង​មួយ​ចំនួន​ធំ​ទៀត រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រៀបចំ​ពួក​គេ​ឲ្យ​រៀន​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​ដូច​ជា ទី​១-​ទី​វត្ត​អារាម​, ទី​២-​សាលារៀន​ឯកជន​នៅ​តាម​ព្រំដែន​មួយ​ចំនួន​បាន​ឲ្យ​ជា​បន្ទប់​សិក្សា​សម្រាប់​លោកគ្រូ​អ្នកគ្រូ​អាច​បង្រៀន​នៅ​ទីនោះ​បាន​រៀនសូត្រ ទី​៣​ទីធ្លា ឬ​ផ្ទះ​លោកគ្រូ អ្នកគ្រូ​ដែល​មាន​ទីធ្លា​ធំ អាច​ឲ្យ​សិស្សានុសិស្ស​រៀន​បាន និង​ទី​៤ គឺ​សាលារៀន​ដែល​ខូចខាត​មិន​ជាប់​ភារកិច្ច​ធ្វើ​ជាម​ណ្ដ​ល​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ជួសជុល​ជា​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​ឲ្យ​សិស្សានុសិស្ស​អាច​ចូល​រៀន​ផង​ដែរ​៕ ដោយ ៖ ហួត សុង​ហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ