ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ជប៉ុន​តាម​សុំ​មិត្ត​ស្រី​រៀប​ការ​ដល់​ប្រទេស​ចិនឪពុក​ខាង​ស្រី​ឃើញ​ទន់ជង្គង់​ដួល​ព្រោះ​មិន​ពេញចិត្ត

8 ឆ្នាំ មុន

បុរស​ម្នាក់​នៅ​ទីក្រុង​សៀង​ហៃ​បាន​ទន់ជង្គង់​ដួល​នៅ​មុខ​ហាង​លក់​គ្រឿងអលង្ការ ដោយសារ​តែ​កូនស្រី​របស់​ខ្លួន​យល់ព្រម​ទទួល​សំណើរ​រៀប​ការ​ពី​មិត្ត​ប្រុស​ជា​ជនជាតិ​ជប៉ុន ប៉ុន្តែ​គាត់​មិន​ពេញចិត្ត ។ រឿង​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ

បុរស​ម្នាក់​នៅ​ទីក្រុង​សៀង​ហៃ​បាន​ទន់ជង្គង់​ដួល​នៅ​មុខ​ហាង​លក់​គ្រឿងអលង្ការ ដោយសារ​តែ​កូនស្រី​របស់​ខ្លួន​យល់ព្រម​ទទួល​សំណើរ​រៀប​ការ​ពី​មិត្ត​ប្រុស​ជា​ជនជាតិ​ជប៉ុន ប៉ុន្តែ​គាត់​មិន​ពេញចិត្ត ។ រឿង​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ចាប់អារម្មណ៍​ចេញផ្សាយ​ព្រោងព្រាត ។

គូស្នេហ៍​មួយគូ​នោះ​ស្គាល់គ្នា​នៅ​ពេល​នាង​ក្រមុំ​ចិន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ។

យោង​តាម​គេហទំព័រ​បរទេស Sina News ផ្សាយ​ថា យុវជន​ជប៉ុន​នោះ​ឈ្មោះ «​ណា​ហ្គា​អូ​» បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន ​ទទូច​សុំ​មិត្ត​ស្រី​រៀប​ការ​បន្ទាប់​ពី​ឪពុក​របស់​នាង​បដិសេធ​កាលពី​ពេល​មុន ។ ពេល​ទៅ​ដល់ទី​ក្រុង​សៀង​ហៃភ្លាម​កាលពី​ថ្ងៃ​ទី​១១ សីហា ២០១៥ កំលោះជប៉ុន​រូប​នោះ​ទិញ​ចិញ្ចៀន​ភ្ជាប់ពាក្យ​ពី​ហាង​លក់​គ្រឿងអលង្ការ «Darry  Ring» ហើយ​លុតជង្គង់​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀប​ការ​តាម​ប្រពៃណី ។

ក្រុម​គ្រួសារ​ខាង​ស្រី​ប្រញាប់ប្រញាល់​ទៅ​ហាង​លក់​គ្រឿងអលង្ការ​នោះ​ភ្លាម ក្រោយ​ពី​ដឹង​ថា ពួក​គេ​ណាត់ជួប​គ្នា ។

បុរស​ជា​ឪពុក​បាន​ស្រែកសួរ​ទៅ​ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​ថា «​ហេតុ​អ្វី​អ្នកលក់​ចិញ្ចៀន​ទៅ​ឱ្យ​ជនជាតិ​ជប៉ុន?​» ។ ចំណែក​អ្នក​នៅ​ក្បែរ​នោះ​បាន​បញ្ចុះបញ្ចូល​បុរស​ជា​ឪពុក​ថា ពួក​គេ​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា ដូច្នេះ​មិន​គួរ​បំបែកបំបាក់​ពួក​គេ​ទេ ។ បុរស​វ័យ​ចំណាស់​រូប​នោះ​មិន​ខ្វល់​ពី​សម្តី​របស់​មហាជន​ទេ ថែម​ទាំង​ឆ្លើយ​តប​ទាំង​កំហឹង​ថា «​កុំមក​ឈឺឆ្អាល​នឹង​រឿង​របស់​គ្រួសារ​ខ្ញុំ​» ។  ទោះជា​យ៉ាងណា​ក៏​ដោយ​គ្មាន​អ្នក​ណា​ដឹង​ថា មូលហេតុ​អ្វី​បណ្តាល​ឱ្យ​បុរស​វ័យ​ចំណាស់​នោះ​រារាំង​កូនស្រី​របស់​ខ្លួន​មិន​ឱ្យ​រៀប​ការ​ជាមួយ​យុវជន​ជប៉ុន ៕