ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រកបរបរកសិកម្មធ្លាក់ចុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមលទ្ធផលទិន្នន័យអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ ធៀបទៅការ អង្កេតកាលពីឆ្នាំ២០១៣ បង្ហាញថា ចំនួនពលរដ្ឋនៅកម្ពុជាដែលប្រក បរបរកសិកម្មបានថយចុះ ។…

រាជធានីភ្នំពេញ ៖ តាមលទ្ធផលទិន្នន័យអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ ធៀបទៅការ អង្កេតកាលពីឆ្នាំ២០១៣ បង្ហាញថា ចំនួនពលរដ្ឋនៅកម្ពុជាដែលប្រក បរបរកសិកម្មបានថយចុះ ។ ឆ្នាំ២០១៩ គ្រួសារពលរដ្ឋប្រកបមុខរបរក្នុងវិស័យកសិកម្មមាន៧២%  នៅខណៈដែលមានគ្រួសារប្រកបមុខរបរកសិកម្មមាន៨៥% នៅឆ្នាំ២០១៣ ។

បើតាមអង្កេតឆ្នាំ២០១៩ដែលទើបផ្សព្វផ្សាយ កាលពីដើមខែនេះ ចំនួនគ្រួសារកសិកម្ម មានម្ចាស់កម្មសិទ្ធិក្បាលដីកសិកម្មមាន ៩៨% ខណៈគ្រួសារដែលបានចុះបញ្ជីក្បាលដី កសិកម្មមានប្រមាណតែ ១៩%នៃគ្រួសារប្រកបមុខរបរកសិកម្មសរុប ។

ក្នុងចំណោម ពលរដ្ឋប្រកបរបរកសិកម្ម មានគ្រួសារមានសកម្មភាពដាំដុះដំណាំ ៨៨% គ្រួសារ ចិញ្ចឹមបសុសត្វ និង/ឬ បសុបក្សីមានជាង ៧៥ %គ្រួសារដែលចូលរួម ក្នុង សកម្មភាពវារីវប្បកម្ម និង/ឬ នេសាទ មានជាង ១៥ %និងគ្រួសារចូលរួមក្នុង សកម្មភាពវិស័យព្រៃឈើ (អនុផលព្រៃឈើ) មាន ១១ %នៃគ្រួសារប្រកបមុខ របរកសិកម្មសរុប។

លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថារបរកសិកម្ម បានរួមចំណែកជំរុញកំណើន តម្លៃបន្ថែមនៃផលិតកម្មក្នុងស្រុកសរុប(ផសស ឬ GDP) នៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនទ្បើង ៤% នៅឆ្នាំ២០១៩ គិតតាមថ្លៃបច្ចុប្បន្ន ។

លោកបានបញ្ជាក់ថា ចំនួនគ្រួសារកាន់កាប់កសិកម្ម  ហើយប្រកបមុខរបរកសិកម្ម មានជាង ១,៧ លាន គ្រួសារ ដែលក្នុងនោះមានគ្រួសារធ្វើកសិកម្មសម្រាប់ ការប្រើប្រាស់ក្នុងគ្រួសារមានជាង ៦១ % និងមានគ្រួសារធ្វើកសិកម្មសម្រាប់ លក់លើទីផ្សារមានប្រមាណ ៣៩%។

លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ធ្វើឡើងគាំទ្រដល់ គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ (SDGs) ក្នុងវិស័យកសិកម្មដែល មានគោល ដៅសំខាន់ៗមាន  បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរទ្បើងស្ថានភាពអាហារូបត្ថម្ភ និងលើក កម្ពស់កសិកម្មប្រកបដោយចីរភាព សម្រេចបាននូវសមភាពយេនឌ័រ និងការផ្តល់សិទ្ធិ អំណាចដល់ស្ត្រីនិងបុរស និងធានាឱ្យមានទឹកនិងអនាម័យ និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com