ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភក្តិជិះ​វ៉ា​ទៅ​មុន លុះ​មិនឃើញ ក៏​មកមើលវិញ​ ស្រាប់តែ​​២នាក់​ជួប​គ្រោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿងសង្ស័យ​​បើកបរ​​ក្នុង​​ល្បឿន​លឿន​​ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​កិន​អ្នកជិះម៉ូតូ​​ម្នាក់​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​គ្លីនិកឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដោយឡែក​រថយន្ត​បង្ក​ព្យាយាម​បើក​គេច​​ជា​ច្រើន​គីឡូម៉ែត្រ​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដេញ​​តាម​ឃាត់​ខ្លួន​​អ្នកបើកបរ​​បាន រួចនាំយកទៅធ្វើការ​សាកសួរ ដើម្បី​ចាត់ការ​តាម​ច្បាប់…

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿងសង្ស័យ​​បើកបរ​​ក្នុង​​ល្បឿន​លឿន​​ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​កិន​អ្នកជិះម៉ូតូ​​ម្នាក់​​បាត់បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​គ្លីនិកឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដោយឡែក​រថយន្ត​បង្ក​ព្យាយាម​បើក​គេច​​ជា​ច្រើន​គីឡូម៉ែត្រ​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដេញ​​តាម​ឃាត់​ខ្លួន​​អ្នកបើកបរ​​បាន រួចនាំយកទៅធ្វើការ​សាកសួរ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។​ ។​

​ហេតុការណ៍​ខាងលើនេះ​​​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​ នៅ​តាម​ផ្លូវ​វ៉េង​ស្រេង​ជិត​ស្តុ​ប​ទួល​ពង្រ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​​ឈ្មោះ​សៀ​ក សុខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ចាម​ ។ ចំណែក​អ្នករងរបួសធ្ងន់ម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះ​ទាំង​​​​​២នាក់ជិះម៉ូតូ​មួយគ្រឿង​​ ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​លែ​ត​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1HB-5569 ។

ដោយឡែក ភាគី​ខាង​រថយន្ត​​កុងតឺន័រ​មួយគ្រឿង​ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-4344 ​​បើកបរដោយបុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​​នៅ​កន្លែង​កើតហេតុ​ដែល​បានឃើញ​ហេតុការណ៍​​ផ្ទាល់​បាន​​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​​ទាំង​​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ក្នុង​ល្បឿន​លឿន​មធ្យម ​លុះ​មក​ដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្រប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​បាន​កៀ​រ​ម៉ូតូ​ជន​រង​គ្រោះ​​​ខ្ទាត​ទៅ​បុក​ខឿន​​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្ដាល​ឱ្យ​ដួល​ហើយ​រថយន្ត​បង្ក​បាន​កិន​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ម្នាក់​បាន​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​រថយន្ត​ឯកជន​សម្ភព​ស័​ង្គ​ម៉ា​រី​បាន​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ដោយឡែក​រថយន្ត​កុងតឺន័រ​​បាន​ព្យាយាម​បើកគេច​​ចេញពី​កន្លែង​កើតហេតុ​​ជា​ច្រើនគីឡូម៉ែត្រ​ ​ប៉ុន្តែ​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កំលាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​កំ​បូល​នាំ​គ្នា​ដេញ​ស្ទាក់​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​បាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ព្រំប្រទល់​ខណ្ឌ​កំ​បូល​ រួច​នាំ​យក​ទៅ​​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​កន្ទោក ​និង​​ប្រគល់​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ភ័ក្ដិ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា​ជិះ​ត្រឡប់​មក​ពី​ស្ទឹង​មាន​ជ័យ ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​នៅ​ឯ​បែក​ចាន ខណៈ​ពេល​ជិះ​ផុត​ស្តុ​ប​ទួល​ពង្រ​ គាត់​បាន​ជិះ​​ម៉ូតូ​វ៉ា​លឿន​ទៅ​មុន​ជន​រង​គ្រោះជា​ច្រើន​ម៉ែត្រ​ ហើយ​ឈប់​ចាំ​យូរ​ពេក​មិនឃើញ​មក គាត់​​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​រក​វិញ​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់​ម្នាក់​ និង​​ម្នាក់ទៀត​របួសធ្ងន់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ប្រគល់​​អ្នកបើកបរ​​រថយន្ត​បង្ក​ ព្រមទាំង​រថយន្ត​​កុងតឺន័រ​អោយទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ