ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងប្រដាប់អាវុធ ពិនិត្យ​ស្ថានភាព​តាមព្រំដែនទាំងយប់ ទាំងថ្ងៃ ទប់ស្កាត់ការឆ្លងដែន​ខុសច្បាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពព្រំដែន និងកងកម្លាំងដែលឈរជើង តាមបន្ទាត់ព្រំដែន នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ…

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពព្រំដែន និងកងកម្លាំងដែលឈរជើង តាមបន្ទាត់ព្រំដែន នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានដោយដឹងថា ​ក្រុមការងារ ចុះពិនិត្យមើលស្ថានភាពព្រំដែនទាំងយប់ និងទាំងថ្ងៃ ជាប្រចាំនេះ ដើម្បី​ពង្រឹងការងារ ហើយដាក់បទបញ្ជាដល់​កងកម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា​ថៃ ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ដែលលួចឆ្លងដែនខុសច្បាប់ និងបង្ការទប់ស្កាត់កូវីដ១៩ មិនអោយឆ្លងក្នុងសហគមន៍។

លោកបានបញ្ជាក់ថា នៅពេលដែលចុះពិនិត្យទាំងយប់ លោក​បានណែនាំដល់កងកម្លាំងទាំងបីស្ថាប័ន មាន​កម្លាំងយោធា កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងកងរាជអាវុធហត្ថ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់អោយបាននូវ​ពលករចំណាក​ស្រុក និងចេញល្បាត ពិនិត្យមើលតាមបន្ទាត់ព្រំដែន មិនអោយពលករលួចឆ្លង ដែលជាការគេចវេះ ពីការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃឡើយ​។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំង ត្រូវទប់ស្កាត់ពលករចំណាក​ស្រុក ហើយត្រូវ​ស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ ដែលនាំមនុស្សឆ្លងដែន ដែលជាអំពើ​រត់ពន្ធមនុស្សដោយខុសច្បាប់។ កងកម្លាំង ត្រូវរកមុខ និងចាប់ខ្លួនមេខ្យល់ អោយបាន ដើម្បីបង្ការ និង​ទប់ស្កាត់កូវីដ១៩។ ក្រៅពីនោះ កងកម្លាំងយើង ក៏ត្រូវ​ត្រួតពិនិត្យរថយន្តថៃ ដឹកទំនិញចេញចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កុំ​ឲ្យមានអ្នក​បន្លំលួចឆ្លងដែន បង្កប់ក្នុងងទំនិញលើរថយន្តទាំងនោះឡើយ​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ