ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! អាជ្ញាធរ​ខេត្តកំពង់ធំ​អើយ ដឹង​ថា​ក្រុមហ៊ុន​មួយ​ហ្នឹង​មិន​ខ្មេះ​នៅ​តែ​ឱ្យ​បន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រក​សិ​ករ​ជិត​៤០០​គ្រួសារ រស់នៅ​ភូមិ​ចំនួន​៤ នៅ​សង្កាត់​អូរ​គន្ធរ ក្រុង​ស្ទឹង​សែន បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដើម្បី​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្តកំពង់ធំ អោយ​លុប​ចោលការផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន ក​ពង់​ធំ​អ៊ិ​ន​វេស​មេន និង​ឌី​វេឡុ​ប​មេន​គ្រុប​ធ្វើ​អាជីវកម្ម​បូមទឹក​ស្រោចស្រព​ស្រូវប្រាំង​នៅ​អាណត្តិ​ថ្មី​នេះ​រួច ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ចែក​ចាយ​ទឹក​ថ្មី…

រាជធានី​ភ្នំពេញ​៖ ប្រក​សិ​ករ​ជិត​៤០០​គ្រួសារ រស់នៅ​ភូមិ​ចំនួន​៤ នៅ​សង្កាត់​អូរ​គន្ធរ ក្រុង​ស្ទឹង​សែន បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដើម្បី​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្តកំពង់ធំ អោយ​លុប​ចោលការ
ផ្តល់​សិទ្ធិ​អោយ​ក្រុមហ៊ុន ក​ពង់​ធំ​អ៊ិ​ន​វេស​មេន និង​ឌី​វេឡុ​ប​មេន​គ្រុប​ធ្វើ​អាជីវកម្ម​បូមទឹក​ស្រោចស្រព​ស្រូវប្រាំង​នៅ​អាណត្តិ​ថ្មី​នេះ​រួច ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ចែក​ចាយ​ទឹក​ថ្មី ។

ការ​ផ្តិត​មេដៃ​តវ៉ា​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ខាងលើ ដែល​មាន​លោក​ហាក់ សុង ជា​ប្រធាន​ក្រុមហ៊ុន កន្លង​មក​មិន​បាន​ផ្គត់​ទឹក​គ្រប់គ្រាន់​ទៅ​តាម​សំណូមពរ និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​បាន​យក​តម្លៃ សេវា​ទឹក​ខ្ពស់​ហើយ ត្រូវ​បាន​លោក សុខ លូ ដែល ជា​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​កំពង់ធំ​បាន​ចារ​ឯកភាព តាម​សំណើរ​របស់​ក្រុមហ៊ុន និង​ចំណា​របស់​មន្ទីរ​ធនធានទឹក​និង​ឧត្តុនិយម ខេត្ត និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ធំ ។

សំណើសុំ​អនុញ្ញាត​ធ្វើ​អាជីវកម្ម​បូមទឹក​ស្រោចស្រព​ស្រូវប្រដេញទឹក​ឬ​ស្រូវប្រាំង​នោះ និង​ចំណារ​របស់​មន្ទីរ​ជំនាញ​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ បាន​ធ្វើការ​ចោទប្រកាន់​ថា​បាន​ឃុបឃិត​គ្នា ដោយ​ធ្វើ​របាយការណ៍​ភូតភរ និង​គ្មាន​ការ​ពិត ។ លោក​ឈ្មោះ​យា​ត យម​អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​គន្ធរ​ជើង សង្កាត់​អូរ​គន្ធរ បានអោយ​ដឹង​ថា ក្រុមហ៊ុន កំពង់ធំ​អ៊ិ​ន​វេស​មេន និង​ឌី​វេឡុ​ប​មេន​គ្រុប​នេះ ជា​ក្រុមហ៊ុន​ម៉ៅ​ការ​ផ្តាច់​បាន​ធ្វើ​អាជីវកម្ម​បូមទឹក​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ចំនួន ៤​ភូមិ រួម​មាន​ភូមិ​ព្រែក​ស្បូវ , ភូមិ បឹង​លៀស , អូរ​គន្ធរ​ជើង និង​ភូមិ អូរ​គន្ធរ​ត្បូង រយះ​មួយ​អាណត្តិ ១០​ឆ្នាំ មក​ហើយ ដោយ​កន្លង​មក​មិន​បាន​គោរព​កិច្ចសន្យា ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ទៅ​តាម​សំណូមពរ និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​បណ្តាល​អោយ​ស្រូវ ងាប់​ឬ​ស្កក​និង​បាន​យក​តម្លៃ សេវា​ទឹក​ខ្ពស់​ក្នុង​១​ហិ​កតា ពី​១១០​ទៅ​១១៥​ដុល្លារ ទៅ​តាម​រដូវ​។

តាម​ប្រជាពលរដ្ឋ​ក៏​បានអោយ​ដឹង​ទៀត ថា កន្លង​មក ប្រជាពលរដ្ឋ ក៏​បាន​ដាក់​បណ្តឹង ទៅ​សាលាសង្កាត់ ក្រុង​និង​ខេត្ត ដើម្បី​អោយ​ក្រុមហ៊ុន អនុវត្ត​តាម​កិច្ចសន្យា ដោយ​ធ្វើ​ផ្លូវ ស្តារ​ប្រឡាយ និង ផ្តល់​ទឹក​អោយ​បាន​គ្រប់គ្រាន់ តែ​ក្រុមហ៊ុន មិន​ធ្វើ​តាម​ការ​ដោះ​ស្រាយ​តាម​សំណូមពរ​ម្ចាស់​ស្រែ​ទេ ស្រាប់តែ​នៅ​ដើម​ខែមករា ឆ្នាំ ២០២១ លោក​សុខ លូ អភិបាល នៃ​គ​ណះ អភិបាលខេត្ត​កំពង់ធំក៏បាន​ចា​ឯកភាព តាម​សំណើរ របស់ ក្រុម​ហ៊ុន​ខាងលើ​នេះ អោយ​បន្ត​អាជីវកម្ម បូមទឹក​ស្រោចស្រព​ស្រូវប្រាំង​នៅ​អាណ​ត្ត​ថ្មី ទើប​ប្រជាពលរដ្ឋ នាំ​គ្នា ប្រតិកម្ម ហើយ​នាំ​គ្នា ផ្តិត​មេដៃ ស្នើ​សុំ​អោយ​លប់​អាជីវកម្ម នេះ​និង​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​រើ​ក្រុមហ៊ុន​ថ្មី​ដើម្បី ផ្គត់ផ្គង់​ទឹក​ជំនួស​វិញ ។

ប្រជា​កសិករ ក៍បាន​អោយ​ដឹង​ទៀត​ថា ក្រុមហ៊ុន ខាងលើ មិន​គោរព​កិច្ចសន្យា ធ្វើ​អោយ​ប្រជាពលរដ្ឋ រង​ទុក្ខ ហើយ ស្រាប់តែ អាជ្ញាធរ នៅ​តែ បន្ត​អោយ​ក្រុមហ៊ុន​នោះ​ធ្វើ​អាជីវកម្ម​ទៀត រិ​ត​រិ​ទ្ធ​តែ​បង្ក​ការ​លំបាក​ដល់​ប្រជា​កសិករ​បន្ត​ទៀត​។​ម្យ៉ាងទៀត​នៅ​ក្នុង​កិច្ចសន្យា ត្រង់​ប្រការ​២​ស្តី​ពី​ភារកិច្ច ត្រង់​ចំណុច ២.៣ បានអោយ​ដឹង​ថា ក្នុង​ករណី​ភាគី​«​ខ​» ផ្តល់​ទឹក​មិន​គ្រប់គ្រាន់ ដោយ​មិន​បាន​បូមទឹក​ដាក់​ប្រឡាយ អោយ​កសិករ​អាច​បូម​ដាក់​ស្រែ​បាន ហើយ​នាំ​អោយ​ខូចខាត​ផល​ស្រូវ​នោះ​ភាគី​«​ខ​»(​ក្រុមហ៊ុន​)​ត្រូវ​សង​ទៅ​ភាគី​«​ក​»(​ប្រជា​កសិករ​) ស្មើនឹង​តម្លៃ​០៤​តោន​ស្រូវ​ក្នុង​មួយ​ហិត​តា ។ បែរជា​ក្រុមហ៊ុន មិន​គោរព​កិច្ចសន្យា​ធ្វើ​អោយ​ស្រូវ​ងាប់​, មិន​សងការ​ខូចខាត​ហើយ បែរជា​អាជ្ញារ អោយ​ក្រុមហ៊ុន​នោះ​បន្ត​អាជីវកម្ម​បន្ត​ទៀត​ទៅ​វិញ​។

តាម​របាយការណ៍​របស់​សាលាសង្កាត់​អូរ​គន្ធរ​ចុះ​ថ្ងៃ​ទី​០៣ ខែ​កុ​ម្ភះ​ឆ្នាំ ២០២១ ដែល បាន​គោរព​ជួន ប្រធាន​ការិយាល័យ ប្រជាពលរដ្ឋ ខេត្តកំពង់ធំ ដែល​បាន​រាយការណ៍ ពី​សកម្មភាព ផ្តល់​សេវា​ទឹក ជួន ដល់​ប្រជា​កសិករ នៅ​ចំណុច អូរ​វ៉ា​យ បានអោយ​ដឹង​ថា កាលពីដើម​ឆ្នាំ​២០១០ លោក គិត សៀ​ប ដែល​ជា​តំណាង​របស់​ក្រុមហ៊ុន​បូមទឹក របស់​លោក​ហាក់ សុង បាន​មក​ទាក់ទង​ក្រុមប្រឹក្សា សង្កាត់ អូរ​គន្ធរ ដើម្បី​ស្នើរ​សុំ រកស៊ី ដោយ​បូមទឹក​ពី​ស្ទឹង​សែន ជួន កសិករ ធ្វើស្រែ​ប្រាំង​នៅ​ចំណុច អូរ​វ៉ា​យ​រហូត​ដល់​មាត់បឹង​រៀល ដែល​មាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​២០០០​ហិត​តា ហើយ​អាជ្ញាធរ បាន​ឯកភាព​និង​បាន​កោះ​អញ្ជើញ ប្រជា​កសិករ មក​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សារ ទើប​ពួក​គាត់​យល់ព្រម​ហើយ ក៍បាន​ធ្វើ​កិច្ចសន្យា ដែល​ចុះ​ថ្ងៃ​ទី​១៣ ខែ​ខែកក្កដា ឆ្នាំ ២០១០​ហើយ ក្រុមហ៊ុន ដាក់​ជា​គោលការណ៍​ធានា​ក្នុង​ការ​អភិវឌ្ឍ ផ្តល់​ទឹក​ជួន ប្រជា​កសិករ​អោយ​បាន​គ្រប់គ្រាន់ តែ​ក្រុមហ៊ុន មិន​បាន​អនុវត្ត​គ្រប់​ជ្រុងជ្រោយ​ឡើយ សូ​ម្បី​តែ​តម្លៃ​ទឹក​ក៏​ពុំ​បាន​អនុវត្ត​ដែរ​។

ក្រុមហ៊ុន មិន​បាន​បូមទឹក ជួន ប្រជា​កសិករ គ្រប់គ្រាន់​ឡើយ​ធ្វើ​អោយ​កសិករ ខឹង​ស​ប្បា ជាមួយ​ក្រុមហ៊ុន ជា​ច្រើន​លើក​ច្រើន​សារ រហូត​ដល់​កសិករ បាន​ប្តឹង មក​អាជ្ញាធរ ហើយ អាជ្ញាធរ ក៍បាន​អញ្ជើញ ក្រុមហ៊ុន​មក​ដោះស្រាយ នៅ​សង្កាត់ ក្រុមហ៊ុន សន្យា​ថា មិន​អី​ទេ នៅ​ពេល​ត្រឡប់​ទៅ​វិញ មិន​បាន​អនុវត្ត​តាម​ការ​ដោះស្រាយ​ឡើយ​នៅ​តែ​ដដែល​ៗ​ជា​ហេតុ​ធ្វើ​អោយ កសិករ​ចោទប្រកាន់​ថា អាជ្ញាធរ ត្រូវរ៉ូវ​គ្នា ជាមួយ​ក្រុមហ៊ុន​ទៀត ។

នៅ​ក្នុង​របាយការណ៍​ក៍បាន​អោយ​ដឹង​ទៀត​ថា ដោយសារ​តែ ការ​ដោះស្រាយ​នៅ​តែ​មិន​មាន​លទ្ធផល ហើយ ប្រជា​កសិករ​មានការ​លំបាក់​ដោយ​ខ្វះខាត​ទឹក ហើយ​និង​តម្លៃ​ខុស​ពី​ក្នុង​កិច្ចសន្យា ច្រើន​ពេក​ទើប​នៅ​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៧ ប្រជា​កសិករ​ប្រមាណ​២០០​គ្រួសារ​ក៍បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ សាលាក្រុង​ស្ទឹង​សែន ដើម្បី​បញ្ឈប់​ក្រុមហ៊ុន ហាក់​សុង ឈប់​អោយ​បូមទឹក ។ ​នៅ​ក្នុង​ឆ្នាំ​២០១៧ ដដែល កសិករ​ក៍បាន​ផ្តិត​មេដៃ ប្តឹង​ទៅ​សាលា​កំពង់ធំ​ទៀត ហើយ ត្រូវ​បាន​លោក ងួ​ន សុ​ជាតិ ចុះ​មក​ដោះស្រាយ នៅ​វត្ត​ពៅ​ពីសី តែ​ការ​ដោះស្រាយ ចាប់តាំងពី​សង្កាត់ រហូត​ដល់ ថ្នាក់​ខេត្ត​ក្រុមហ៊ុន​នេះ មិន​បាន​កែប្រែ​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ណា​ឡើយ​។

នៅ​ក្នុង​របាយការណ៍ សង្កាត់ អូរ​គន្ធរ ក៍បាន​ធ្វើការ​សន្និដ្ឋាន ថា ក្រុមហ៊ុន បូមទឹក​ខាងលើ​នេះ​ធ្វើ​អោយ​កសិករ មួយ​ចំនួន​ធំ​រង​ទុក្ខ វេទនា ក្នុង​ការ​ខ្វះខាត​ទឹក ប្រើប្រាស់ ស្រោចស្រព​ស្រូវ ហើយ បាត់បង់​ផល​អស់​រយះ​ពេល ១០​ឆ្នាំ ជាង​មក​ហើយ ។ ប្រជា​កសិករ​មិន​បាន​អនុញ្ញាត​អោយ​ក្រុម​នេះ​បន្ត​បូមទឹក​ទៀត​ឡើយ ។ បើសិន​នៅ​ក្រុមហ៊ុន នេះ កសិករ​នឹង​ឡើង​តវ៉ា​ដល់​ថ្នាក់លើ​អោយ​បាន​ខ្លាំងក្លា ។

នៅ​ក្នុង​របាយការណ៍ ក៍បាន​បញ្ជាក់​ថា ចំពោះ​ការ​អនុញ្ញាត​អោយ​ក្រុមហ៊ុន​នោះ​ធ្វើ​អាជីវកម្ម​រយៈពេល​១០​ឆ្នាំ ទៀត​ចាប់ពី​ឆ្នាំ ២០២១​ក្រោយ​នេះ អាជ្ញាធរ ពុំ​បានដឹង​ឡើយ​។ ប្រជា​កសិករ គ្រប់​ៗ​គ្នា ក៍បាន​សំណូម​ដល់ សម្តេច តេ​ជោ​ហ៊ុន សែន​មេត្តា​ជួយ​អន្តរាគមន៍ ដើម្បី​អោយ​អាជ្ញាធរ ខេត្ត​លប់​ចោល​អាជីវកម្ម​របស់ ក្រុមហ៊ុន កំពង់ធំ​អ៊ិ​ន​វេស​មេន​និង ឌី​វេឡុ​ប​មេន​គ្រុប ហើយ ធ្វើការ​ប្រកាស​ដេញថ្លៃ​ឬ​បោះ​ឆ្នោត​ដើម្បី អោយ​ក្រុមហ៊ុន ណាមួយ ដែល យកចិត្តទុកដាក់ ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​តាម តម្រូវការ​ចាំបាច់​របស់​ប្រជា​កសិករ​។​ទោះបីជា​យ៉ាង​កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​អាជ្ញាធរ ខេត្ត​និង​ក្រុមហ៊ុន​ឡើយ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក ។

ព័ត៌មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ