ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងៗថា ដឹកពីភ្នំពេញ​យក​មក​ឱ្យ​​ម៉ូយ មិនទាន់​បានអីផង​បែកការណ៍​នៅស្រុក​ទន្លេបាទី​

4 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ស្ត្រី​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​ចំនួន​២​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​បានរួម​ជា​មួយ​វុ​ត្ថុ​តាង​ជាក់ស្តែងថ្នាំញៀ.ន​​​ចំនួន​១០​កញ្ចប់​ ​បន្ទាប់ពី​​នគរ​បាល​បាន​ចុះ​ល្បាត​​ក៏​​ប្រទះ​ឃើញ​​រួច​​ឃាត់ខ្លួន​យក​មក​​កាន់​​អធិការដ្ឋាន​ស្រុក​ដើម្បី​ចាត់ការ​បន្ត​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូ​គ្រឿងញៀ.ន​​ខាងលើ​នេះ​បានធ្វើ​ឡើងកាលពី​ម៉ោង​៣និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​​ភូមិ​តា​នប់ ឃុំ​ចំបក់ ស្រុក​បាទី​…

ខេត្ត​តាកែវ ៖ ស្ត្រី​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​ចំនួន​២​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​បានរួម​ជា​មួយ​វុ​ត្ថុ​តាង​ជាក់ស្តែងថ្នាំញៀ.ន​​​ចំនួន​១០​កញ្ចប់​ ​បន្ទាប់ពី​​នគរ​បាល​បាន​ចុះ​ល្បាត​​ក៏​​ប្រទះ​ឃើញ​​រួច​​ឃាត់ខ្លួន​យក​មក​​កាន់​​អធិការដ្ឋាន​ស្រុក​ដើម្បី​ចាត់ការ​បន្ត​។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូ​គ្រឿងញៀ.ន​​ខាងលើ​នេះ​បានធ្វើ​ឡើងកាលពី​ម៉ោង​៣និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​​ភូមិ​តា​នប់ ឃុំ​ចំបក់ ស្រុក​បាទី​ ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក ឆាយ កែវ​មុ​នី្ន អ​ធី​ការ​នគរបាល​ស្រុក​បាទី​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុងនោះ​ម្នាក់ឈ្មោះ​ហង្ស នី​តា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​កដ ស្នាក់​នៅ​ភូមិ​គីឡូ​លេខ​៦ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ និង​​ម្នាក់​ឈ្មោះ​គង់ ​ស៊ី​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ថ្មី ឃុំ​កុមារ​រាជា ស្រុក​បាទី ​ខេត្ត​​តាកែវ​ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​នោះ​ ​កម្លាំង​​ល្បាត​​បាន​ឆែកឆេរ​រក​​​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌ស​សង្ស័យជា​សារធាតុ​ញៀ.នមាន​ចំនួន​១០​កញ្ចប់​ធំនៅ​ក្នុង​កែបម៉ូតូ​ រួច​​ក៏​បញ្ជូន​មក​សួ​នាំ​នៅ​អធិការដ្ឋាន ព្រមទាំង​​ដកហូត​មធ្យោបាយ​ធ្វើ​ដំណើរ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្គូ​​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ កណ្តាល 1H-5035 ​និង​ទូរស័ព្ទ​១​គ្រឿង​។

នៅ​ចំពោះ​មុខ​នគរបាល​ជំនាញ​ ស្ត្រី​​ជា​សង្ស័យ​ទាំង​២​នាក់​បាន​​ឆ្លើយ​​សារភាព​ថា​ ពួក​ខ្លួន​យក​ថ្នាំ​ញៀ.ន​ទាំង​នេះ​មក​ពី​ភ្នំពេញ ​ដើម្បី​យក​​អោយ​​ម៉ូយ​​ផង ​និ​ង​ចែកចាយ​ខ្លួនឯង​ផង​តែ​មិន​ទាន់​បាន​ចែកចាយ​ និ​ង​​យក​ឱ្យ​​ម៉ូយ​ផង​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្តង​ទៅ​។

លោក​វរសេនីយ៍ឯក​មឿង សា​រុន ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿង​ខេត្ត​បានអោយ​ដឹងផង​ដែរ​ថា​ នៅ​ពេល​នេះ​​សួ​រ​នាំ​ នឹង​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជន​ស​ង្ស​យ័ ព្រមទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ​ ​ឆ្នាំ​២០២១​នេះ ​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ