ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​គរ​ស្អុយរលួយ​ពេញ​មុខ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​គ្មាន​អ្នក​ចុះ​ប្រមូល​ជិត​១០​ថ្ងៃ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាក​សំណល់​សំរាម​ជា​ច្រើន ដែល​សេសសល់​ពី​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដោយ​បាន​វេច​ខ្ជ​ប់​ទុក​នៅ​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន រង​ចាំ​រថយន្ត​ស៊ិ​ន​ទ្រី ទៅ​ប្រមែប្រមូល​នោះ ពេល​នេះ​សំរាម​ទាំងនោះ​បាន​គរ​ស្អុយ​ហៀរហូរ​ពេញ​មុខ​ផ្ទះ​ពួក​គាត់ បន្ទាប់​ពី​ក្រុម​រថយន្ត​ស៊ិ​ន​ទ្រី មិន​បាន​បើក​ចូល​ទៅ​ធ្វើការ​ប្រមែប្រមូល​អស់​ជិត​១០​ថ្ងៃ​ទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ កាក​សំណល់​សំរាម​ជា​ច្រើន ដែល​សេសសល់​ពី​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដោយ​បាន​វេច​ខ្ជ​ប់​ទុក​នៅ​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន រង​ចាំ​រថយន្ត​ស៊ិ​ន​ទ្រី ទៅ​ប្រមែប្រមូល​នោះ ពេល​នេះ​សំរាម​ទាំងនោះ​បាន​គរ​ស្អុយ​ហៀរហូរ​ពេញ​មុខ​ផ្ទះ​ពួក​គាត់ បន្ទាប់​ពី​ក្រុម​រថយន្ត​ស៊ិ​ន​ទ្រី មិន​បាន​បើក​ចូល​ទៅ​ធ្វើការ​ប្រមែប្រមូល​អស់​ជិត​១០​ថ្ងៃ​ទៅ​ហើយ ។

សំរាម​គរ​ស្អុយ​នៅ​មុខ​លំនៅ​ឋាន​បងប្អូន​ពលរដ្ឋ​ខាងលើ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៤៩BT ខាងក្រោយ​ធនាគារ ANZ Royal ក្នុង​សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​សម្តី​បងប្អូន​ពលរដ្ឋ អោយ​ដឹង​ថា កាលពី​ពេល​កន្លង​ទៅ សំរាម​ពុំដែល​គរ​ច្រើន​រហូត​បង្ក​ជា​ក្លិន​ស្អុយរលួយ​ដូច​បែប​នេះ​ឡើយ ព្រោះតែ​ក្រុម​រថយន្ត​ស៊ិ​ន​ទ្រី តែង​ចុះ​មក​ប្រមូល​រៀង​រាល់​២ ឬ​៣​ថ្ងៃ​ម្តង ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មកនេះ ពោល គឺ​គិត​ចាំ​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៦​នេះ គេ​ពុំ​ទាន់​ឃើញ​ស​ង្គេ​ត​ឃើញ​មាន​រថយន្ត​ស៊ិ​ន​ទ្រី មក​ធ្វើការ​ប្រមែប្រមូល​ឡើយ ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​គរ​សំរាម​នៅ​មុខ​ផ្ទះ រហូត​កកើត​ជា​ក្លិន​ស្អុយរលួយ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។

ពាក់ព័ន្ធ​បញ្ហា​នេះ កោះសន្តិភាព​បាន​ទូរស័ព្ទ​ទៅ​លោក មាស សំ​អួន មន្ត្រីសង្កាត់​ទទួល​បន្ទុក​ការងារ​បរិស្ថាន អោយ​ដឹង​ថា ៖ ការងារ​នេះ​លោក​បាន​ទំនាក់ទំនង​ទៅ​ខាង​ក្រុម​រថយន្ត​ស៊ិ​ន​ទ្រី តាំងពី​ថ្ងៃ​ម្សិលមិញ​ម្លេះ ដោយ​ខាង​ស៊ិ​ន​ទ្រី បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ចុះ​ទៅ​ប្រមែប្រមូល​នៅ​ថ្ងៃនេះ ប៉ុន្តែ​បើ​នៅ​មិន​ទាន់​មានការ​ប្រមែប្រមូល​ដូច​អ្នក​សារព័ត៌​មានបាន​ប្រាប់​នោះ លោក​នឹង​ព្យាយាម​ទាក់ទង​ទៅ​ជា​ថ្មី​ទៀត ដើម្បី​អោយ​ខាង​រថយន្ត​ស៊ិ​ន​ទ្រី​ចុះ​ប្រមូល​អោយ​បាន​ឆាប់ កុំអោយ​មានការ​ប៉ះពាល់​ដល់​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​បងប្អូន​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​នោះ ។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​សំរាម​គរ​ហូរហៀរ​ស្អុយ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ការ​វេច​ខ្ចប់​ទុកដាក់​នៅ​នឹង​កន្លែង មាន​របៀបរៀបរយ​ត្រឹមត្រូវ​ណាស់ សម្រាប់​ក្រុម​រថយន្ត​ស៊ិ​ន​ទ្រី​ចុះ​ទៅ​ប្រមូល មិន​មានការ​របា​ត់រ​បាយឡើយ គ្រាន់តែ​សំរាម​ទុក​ចោល​យូរ មានការ​ជះក្លិន​ស្អុយ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ