ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពង្រា​​យ​កម្លាំង​១.៥០០​នាក់​តាម​បន្ទាត់​​ព្រំដែន​ទប់ស្កាត់​ពលករ​ចំណាក​ស្រុក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ការ​ណែនាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ពង្រាយ​​កម្លាំង​១.៥០០​នាក់​តាម​បន្ទាត់​ព្រំដែន ទប់ស្កាត់​ពលករ​ចំណាក់ស្រុក ដើម្បី​បង្កា​រ​ទប់​​ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។ លោក​ឧត្តមសេនីយ៍ទោ ឈុ​ន…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ការ​ណែនាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ពង្រាយ​​កម្លាំង​១.៥០០​នាក់​តាម​បន្ទាត់​ព្រំដែន ទប់ស្កាត់​ពលករ​ចំណាក់ស្រុក ដើម្បី​បង្កា​រ​ទប់​​ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​ទិស​ទី​១ បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ថា ជា​សារ​ណែ​នាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​វិធានការ​ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កង​ទ័ព​ជើង​គោក ហើយ​កងកម្លាំង​ទិស​ទី​១ ខេត្តបន្ទាយមានជ័យ បាន​ដាក់​ពង្រាយ​កងកម្លាំង​តាម​បន្ទាត់​ព្រំដែន និង​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ដែល​ដឹក​ទំនិញ​ចេញ​-​ចូល​តាម​ច្រក ដូច​ជា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​បឹង​ត្រកួន ស្រុក​ថ្មពួក ច្រក​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ​ជាដើម​។

លោក​បាន​បញ្ជាក់​ថា ការ​​ដាក់​ពង្រាយ​កម្លាំង​តាម​បន្ទាត់​ព្រំដែន ចេញ​ល្បាត ​ត្រួតពិនិត្យ​តាម​ច្រករបៀង ទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ដែល​លួច​ឆ្លង​ដែន​ខុសច្បាប់ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ អនុវត្ត​តាម​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​។

លោក អ៊ុ រាត្រី អភិបាលខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពី​​ទទួល​សារ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ខេត្ត​ជាប់​ព្រំដែន​ថៃ ត្រូវ​បង្កើន​ការ​ពង្រឹង​ការ​ទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ខុសច្បាប់​នោះ ខេត្តបន្ទាយមានជ័យ​បាន​ដាក់​ពង្រាយ​កម្លាំង​ទាំង​៣​ស្ថាប័ន​ចំនួន​១,៥០០​នាក់​តាម​បន្ទាត់​ព្រំដែន បង្កើន​ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ពលករ​ខុសច្បាប់​។

លោក​បាន​បញ្ជាក់​ថា កងកម្លាំង​កំពុង​បង្កើន​ការ​ត្រួតពិនិត្យ​តាម​រថយន្ត​ដឹក​ទំនិញ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត និង​តាម​បន្ទាត់​ព្រំដែន​តាម​ច្រករបៀង និង​តាម​រថយន្ត​ដែល​ដឹក​ចេញពី​ព្រំដែន និង​​ច្រកព្រំដែន​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​ទទួល​ពលករ​ខ្មែរ​១​ថ្ងៃ​មិន​តិច​ជាង​២០០​នាក់​នោះ​ទេ ។ ហើយ​រហូត​ពេល​នេះ​មាន​មណ្ឌល​ចំនួន​១៤​កន្លែង ដែល​កំពុង​ឱ្យ​ពលករ​ខ្មែរ​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​១៧.៧៥១​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​មាន​ចំនួន​៤.៥៤៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ