ខេត្តបាត់ដំបង ៖ ព័ត៌មានបឋមបានដឹងថា មុននេះបន្តិចមានករណីអគ្គីភ័យកំពុងតែឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្រុម១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យខេត្តបានចេញរថយន្តចំនួន ០៣ គ្រឿង ដើម្បីអន្តរាគមន៍ផងដែរ ។

សូមបងប្អូនដែលនៅក្បែរទីតាំងខាងលើ សូមមានការប្រុងប្រយ័ត្នជានិច្ច ព្រោះពេលនេះកងកម្លាំងសមត្ថកិច្ចកំពុងតែបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំណាស់ ៕


ចែករំលែកព័តមាននេះ