ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ប្រយ័ត្ន ! ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២៣ ខែកុម្ភៈ​កម្ពុជា​អាច​នឹង​មាន​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​ប្រកាស​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​ប្រកាស​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ​២០២១ អាកាសធាតុ​ត្រជាក់​ដែល​មាន​លាយ​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

ក្រសួង​បាន​បញ្ជាក់​ថា ទ្រនុង​សម្ពាធ​ខ្ពស់​បាន​និង​កំពុង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ពេញ​ក្នុង​មួ​យស​ប្តា​ហ៍​នេះ ។ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ ៖

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៨-២១ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០ -៣៣ អង្សា​សេ ។ ថ្ងៃ​ទី​១៨-១៩ ខែកុម្ភៈ មាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ នៅ​ទំនាប​កណ្តាល ។

២- បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៧-២០​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣៣​អង្សា​សេ ។ នៅ​ថ្ងៃ​ទី​១៧-២០ ខែកុម្ភៈ មាន​ខ្យល់​កន្ត្រាក់​ល្បឿនខ្លាំង នៅ​ខ្ពង់រាប​ខាងកើត ។

៣- តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C ។ នៅ​ថ្ងៃ​ទី​១៨-១៩ ខែកុម្ភៈ មាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ ជាមួយ​និង​រលក​មាន​កម្ពស់​មធ្យម​នៅខេត្តកោះកុង និង​តំបន់ឆ្នេរ ។

ជា​ចុង​ក្រោយ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ពិសេស​វី​រៈ​កងទ័ព​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ខាងកើត និង​តំបន់​មាត់សមុទ្រ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ថែរក្សា សុខភាព​ចំពោះ​អាកាសធាតុ​ត្រជាក់​បន្តិចបន្តួច នា​ពេល​ព្រឹក ជាមួយនឹង​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ មាន​កម្ពស់​ជា​មធ្យម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ