ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ស្បែកខ្មៅ​​ម្នាក់​បម្រុង​នាំ​ថ្នាំ​​ជិត​២​គីឡូ​ទៅ​អា​រ៉ាប់​រួម​ ត្រូវ​តុលា​ការ​សម្រេច​ហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពាក់​ពន្ធ​ករណី​បម្រុង​នាំ​គ្រឿងញៀ.ន​ជិត​២​គីឡូក្រាម​ឆ្លង​ដែន​ទៅ​កាន់​អា​រ៉ាប់​រួម ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពាក់​ពន្ធ​ករណី​បម្រុង​នាំ​គ្រឿងញៀ.ន​ជិត​២​គីឡូក្រាម​ឆ្លង​ដែន​ទៅ​កាន់​អា​រ៉ាប់​រួម ។

ជនសង្ស័យ​ឈ្មោះ MUGERWA JOEL ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ យូ​ហ្គា​ន់​ដា កាន់​លិខិតឆ្លងដែន​លេខ​:B១៣២២៩៧ ។

បើ​តាម​លោ​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នឹង​នាយ​ឧត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ការ​យា​ល័យ​ជំនាញ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា បាន​ចូ​លរួម​សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ត្រួតពិនិត្យ​កាបូបស្ពាយ មិន​ប្រក្រតី​របស់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ក្នុង​នោះ​បាន​រក​ឃើញ​ជនសង្ស័យ​បង្កប់​លាក់​ទុក​នូវ​សារធាតុ​ញៀ.ន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​ជិត​២​គីឡូក្រាម​ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា គោលដៅ​នាំ​ចេញ​របស់​ជនសង្ស័យ​បម្រុង​នាំ​ថ្នាំ​ញៀ.ន​នេះ​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​សាធារណរដ្ឋ​កូរ៉េ ចេញ​បន្តដំណើរ​ពី​ប្រទេស​កូរ៉េ ទៅ​កាន់ ឌូ​បៃ ប្រទេស អា​រ៉ាប់ រួម​(AFRICA) ។

ករណី​ខាងលើ​នេះ​សម​ត្ត្កិ​ច្ច​សហការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង បន្ទាប់​មក​កម្លាំង​សមត្ថ​​កិច្ច​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ នឹង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ នឹង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាការ​លើ​ជន​ស្បែក​ខ្មៅ​នោះ​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ