ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិន ៣ថ្ងៃតម្រូវការជ្រូក ១ថ្ងៃមិនតិចជាង ១ម៉ឺនក្បាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាច់ជ្រូកមានតម្រូវការខ្ពស់ជាងថ្ងៃធម្មតានៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាមកន្លងមកនេះ ។ សាច់ជ្រូកត្រូវគេប្រើសម្រាប់ធ្វើម្ហូបនិងជាពិសេសគេខ្វៃ​សម្រាប់រៀបចំក្នុងពិធីសែនតែម្តង ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា…

រាជធានីភ្នំពេញ ៖ សាច់ជ្រូកមានតម្រូវការខ្ពស់ជាងថ្ងៃធម្មតានៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាមកន្លងមកនេះ ។ សាច់ជ្រូកត្រូវគេប្រើសម្រាប់ធ្វើម្ហូបនិងជាពិសេសគេខ្វៃ​សម្រាប់រៀបចំក្នុងពិធីសែនតែម្តង ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថាតម្រូវការ​ជ្រូករស់​នៅទូទំាងប្រទេសនារដូវកាលចូលឆ្នំាថ្មីប្រពៃណីចិន-វៀតណាមកន្លងមកថ្មីៗនេះ មានការកើនឡើងខ្ពស់​ជាងថ្ងៃធម្មតា ពោលក្នុងមួយថ្ងៃមានកំណើនពី ​២ទៅ៣ពាន់​ក្បាល មានន័យថានៅក្នុងអំឡុងពេលនោះតម្រូវគារជ្រូកមានការកើន​ឡើងក្នុង​រង្វង់ ១ម៉ឺក្បាលក្នុងមួយថ្ងៃ ។ ទោះយ៉ាងនេះ កំណើនតម្រូវការនេះ បានផ្តល់ផល​ចំណេញ​ច្រើនទៅដល់ឈ្មួញកាប់ជ្រូក ជាងដល់ដៃម្ចាស់កសិដ្ឋានឬអ្នក​ចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ។

ជាធម្មតាកម្ពុជា​ក្នុង១​ថ្ងៃ​មាន​តម្រូវការជ្រូកចន្លោះ​ពី ៨ ០០០-៩ ០០០​ក្បាល ​។ ដើម្បី​បំពេញ​តម្រូវការ​នេះ កម្ពុជា​បានប្រើប្រាស់ចិញ្ចឹមក្នុងស្រុកនិង​នាំចូល​ជ្រូក​ប្រទេសជិតខាង ។ ការនាំចូលនៅមុនពេលមានវិបត្តិកូវីដគេដឹងថាមាន​ប្រមាណ​ពី ២០០០ ទៅ ៣ ០០០​ក្បាល​ក្នុង​ ១ ថ្ងៃ ​។

នៅក្នុងឱកាសចូលឆ្នាំចិននិងវៀតណាមកន្លងទៅថ្មីៗនេះគេសង្កេតឃើញថា ជ្រូករស់ដែលគេទិញពីអ្នកចិញ្ចឹមមិនសួវឡើងថ្លៃទេ ប៉ុន្តែសាច់ជ្រូកលក់ក្នុងផ្សារ ពិសេសជ្រូកខ្វៃហើយ មានតម្លៃខ្ពស់អាចខ្ពស់ពី៣ទៅ៤ដងពីថ្ងៃធម្មតា ។ មុនថ្ងៃសែនបីបួនថ្ងៃ អ្នកលក់ជ្រូកខ្វៃ បានប្រកាស់លក់ជ្រូកខ្វៃមួយក្បាល ជាជ្រូកកណ្តុរដែលមានទម្ងន់ពី ៤ទៅ ៦គីឡូ ក្រាម ថ្លៃប្រមាណ ២០០ដុល្លារ ហើយជ្រូកធំជាងនេះថ្លៃទៅតាមនោះ ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាតម្លៃសាច់ជ្រូកលក់ដាច់ច្រើននៅថ្ងៃ​ទី ១០ ដល់ ១២ កុម្ភៈ ២០២១ ។ លោក ស៊្រុន ពៅ មានប្រសាសន៍ថា«ក្នុងរដូវបុណ្យចូល​ឆ្នំាថ្មីប្រពៃណី ចិន-វៀតណាមកន្លងមកនេះ តម្រូវការជ្រូករស់កើនពី ២.០០០ទៅ ៣.០០០ក្បាលក្នុងមួយថ្ងៃ ហើយនៅក្នុងរយៈពេល៣ថ្ងៃ មួយថ្ងៃកើនឡើងជាង​ ១ម៉ឺនក្បាល ។ ចំណែកតម្លៃជ្រូករស់នៅតាមតំបន់មានតម្លៃខុសគ្នា តួយ៉ាងនៅខេត្តសៀមរាបមួយគីឡូក្រាម ១៣.០០០រៀលទៅ ១៤.០០០រៀល ។

តែទោះយ៉ាងណាប្រធានសមាគអ្នកចិញ្ចឹមជ្រូកអះអាងថាឡើងថ្លៃនេះ បានផ្តល់ផលប្រយោជ​ន៍​​ច្រើនទៅឈ្មួញកណ្តាលជាងអ្នកចិញ្ចឹមផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ