ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​នៃ​ក្ដី​ស្រឡាញ់​មាន​អត្ថន័យ​យ៉ាងណា ?

4 ឆ្នាំ មុន

Valentine’s Day ឬ​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ។ បុណ្យ​នេះ​គឺជា​ថ្ងៃ​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ជា​ទូទៅ ដោយ​មិន​ចាំបាច់​សម្រា​ប់​តែ​គូស្នេហ៍​ទេ ។ សេចក្ដី​ស្រឡាញ់​មាន​លក្ខណៈ​ទូលំទូលាយ…

Valentine’s Day ឬ​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ។ បុណ្យ​នេះ​គឺជា​ថ្ងៃ​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ជា​ទូទៅ ដោយ​មិន​ចាំបាច់​សម្រា​ប់​តែ​គូស្នេហ៍​ទេ ។ សេចក្ដី​ស្រឡាញ់​មាន​លក្ខណៈ​ទូលំទូលាយ ។ ប៉ុន្ដែ ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រ​ឡា​ញ់ ត្រូវ​បាន​យល់​ច្រ​លំដោយ​គិត​ថា​ថ្ងៃ​បុណ្យ​នេះ​សម្រាប់​តែ​គូស្នេហ៍ ជា​ពិសេស​ក្នុង​ចំណោ​ម​យុវវ័យ​ក្មេង​ៗ ទើប​បានជា​ពួក​គេ​ហៅ​ថ្ងៃ​បុណ្យ​នេះ​ថា​ជា​ថ្ងៃ​បុណ្យ​សង្សារ ។ នៅ​ថ្ងៃ​បុណ្យ​នេះ គេ​និយម​ជូន​ផ្កា​កុលាប ឬ​កាត​ជូនពរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

Valentine’s Day ជា​ពិធីបុណ្យ​មួយ​របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​ស្ទើរតែ​ទូ​ទាំង​ពិភពលោក​ក៏​តែង​ប្រារព្ធ​ដូច​គ្នា ។ យ៉ាងណាមិញ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​យុវវ័យ​មួយ​ចំនួន​កំពុង​តែ​យល់​ច្រឡំ​ថា​ថ្ងៃ Valentine’s Day គឺជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ​ជូន​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ទៅ​វិញ ។

Valentine’s Dayមានប្រវត្តិ​យ៉ាងណា ?

នៅ ស​តវត្សទី​៣ នៃ គ​.​ស Valentine ជា​អាចារ្យ​ឆ្នើម​មួយ​រូប​នៃ​ក្រុង​ទែ​រ​មី ប្រទេស​អ៊ី​តា​លី ។ គាត់​បាន​រៀប​ការ​អោយ​គូរ​ស្នេ​ហ័​មួយគូ​ដែល​ច្បាប់​មិន​អនុញ្ញាត ដែល​ប្រភព​ខ្លះ​ថា ដោ​យ​សារ​តែ​កូនកំលោះ​ជា​ទាហាន ទើប​ច្បាប់​ប្រទេស​ត្រូ​ហាមប្រាម ។ Valentine បាន​រៀប​ការ​ឱ្យ​ផ្កា​ជា​ច្រើន​ដល់​គូ​នៅ​ក្នុង​សួនច្បារ​របស់​គាត់ ។ នេះ​ជា​ហេតុផល​ដែល​ផ្កា​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ថ្ថៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ។ រឿង​នេះ​មិន​បាន​ធ្វើ​ឱ្យ​ព្រះ​ចៅ​អធិរាជ​ពេញចិត្ត​ឡើយ ហេតុនេះ​ទើប នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២៦៩ Valentine ត្រូវ​បាន​កាត់ទោស​ប្រហា​ជីវិត ។

ប្រភព​ខ្លះ​ទៀត ឲ្យ​ដឹង​ថា Valentine ជាប់គុក បន្ទាប់​ពី​ពាក់ព័ន្ធ​ដោយ «​ក្ដី​ស្រឡាញ់​» ផ្ទា​ល់ខ្លួន បន្ទាប់​ពី​លោក​បាក់ចិត្ត​ស្រឡាញ់ នារី​វ័យក្មេង​ម្នាក់ ដែល​ជា​កូនស្រី​ឆ្មាំ​គុក​មួយ​រូប ដែល​បាន​ទៅ​សួរសុខទុក្ខ​លោក នៅ​ពេល​ជាប់​ក្នុង​ពន្ធនាគារ​។ មុន​ពេល​ស្លាប់ គេ​បាន​ចោ​ទ​ថា លោក​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​នាង​ថា «​ពី​បង Valentine របស់​អូន​» ជា​ភស្តុ​តាង​បង្ហា​ញ​មួយ ដែល​មនុស្ស​ជា​ច្រើន យក​ទៅ​ប្រើ​មក​ដល់​សព្វ​ថ្ងៃនេះ ។ ថ្វីបើ​នៅ​ពីក្រោយ​រឿងរ៉ាវ របស់ Valentine មាន​ភាព​ស្រពេចស្រពិល​ក្តី ប៉ុន្តែ​សុទ្ធតែ​បាន​បញ្ជាក់​ថា លោក​ជា​វីរបុរស ដែល​មាន​មនោសញ្ចេតនា​ស្នេហា ដ៏​ជ្រាលជ្រៅ​បំផុត និង​ដោយសារ​កេរ្តិ៍ឈ្មោះ​នេះ​ហើយ ទើប Valentine ក្លាយជា​បុគ្គល​មួយ​រូប ដ៏​មាន​ប្រជាប្រិយ​នៅ​ទូ​ទាំង​ពិភពលោក ។

បើ​ទោះជា​យ៉ាងណា​ក្តី Valentine’s Day មិនមែន​ជា​ពិធីបុណ្យ​ផ្លូវការ​របស់​រដ្ឋ​ទេ ប៉ុន្តែ​ជា​ទម្លាប់​មិន​ថា​តែ​ប្រជាជន​នៅ​ប៉ែក​អឺរ៉ុប​ទេ ប្រទេស​ទូ​ទាំង​អាស៊ី និង​មនុស្ស​នៅ​ជុំវិញ​ពិភ​ពលោក​តែង​ប្រារព្ធ​ធ្វើ​ពិធី​នេះ​នៅ​ថ្ងៃ​១៤ កុម្ភៈ ជា​រៀង​រាល់​ឆ្នាំ ហើយ​វា​ក៏​អាច​ជា​ថ្ងៃ​ដ៏​វិសេស សម្រាប់​គូស្នេហ៍ ជ្រើស​យក​មក​ធ្វើ​ជា​ថ្ងៃ​រៀប​ការ​ទៀត​ផង ។

ទោះបីជា​យ៉ាងណា​នៅ​កម្ពុជា​មាន​យុវវ័យ​ជា​ច្រើន កំពុង​តែ​ភ្លើតភ្លើន យល់​ច្រឡំ​នឹង​បុណ្យ​វប្បធម៌​បែប​បស្ចិមប្រទេស​មួយ​នេះ ដោយ​អ្នកខ្លះ​ថែម​ទាំង​បាន​ប្រព្រឹត្ត​ទ​ង្វើ​ខុសឆ្គង​ប្រ​ពៃ​ណី​ខ្មែរ ដោយ​សំអាង​ទៅ​លើ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ Valentine’s Day ។ ក៏​ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ យុវវ័យ​ហាក់ដូចជា​បាន​យល់​ដឹង​ច្រើន​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ចេះ​ស្រឡាញ់​ការ​សិ​ក្សា បញ្ញា​ជា​អាវុធ មិន​ងាយ​នឹង​ចាញ់​ក្បិ​ច​ស្នេហា​បោកប្រាស់​របស់​យុវជន​ឡើយ ។

អ្វី​ដែល​គួរតែ​ត្រូវធ្វើ​សម្រាប់​យុវវ័យ ក៏​ដូច​ជា​មនុស្ស​ទូទៅ ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ លោក អ្នក​គួរតែ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​កូន និង​ឪពុក​ម្ដាយ រវាង​បងប្អូន រវាង​គូសង្សារ រវាង​មិត្តភក្តិ រវាង​មិត្ត​រួមការ​ងារ និង​រវាង​ជាតិ​សាសនា ដោយ​ក្នុង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ចំពោះ​គ្នា​និង​គ្នា មិនមែន​ក្ដី​ស្រឡាញ់​មាន​តែ​មួយ​ថ្ងៃនេះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ