ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រហែស​! ជំងឺមហារីក​ច្រមុះ​! (Nasopharyngeal Cancer)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ Nasopharyngeal Cancer ជា​ជំងឺមហារីក​ដែល​កើតឡើង​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ និង​ខាងលើ​បំពង់​.​ក ដែល​ពាក្យ​បច្ចេកទេស​ឲ្យ​តំបន់​នេះ​ថា “Nasopharynx”​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់…

រាជធានី​ភ្នំពេញ ៖ Nasopharyngeal Cancer ជា​ជំងឺមហារីក​ដែល​កើតឡើង​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ និង​ខាងលើ​បំពង់​.​ក ដែល​ពាក្យ​បច្ចេកទេស​ឲ្យ​តំបន់​នេះ​ថា “Nasopharynx”​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រ៉ា ឯកទេស ត្រចៀក ច្រមុះ បំពង់​.​ក​នៃ​មន្ទីរ​កាល់​ម៉ែ​ត ។

នៅ​ដំណាក់កាល​ដំបូង ជំងឺមហារីក​ច្រមុះ ពុំ​ស្ដែង​នូវ​សញ្ញា​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ទេ​។ រោគ​សញ្ញា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​អ្នកជំងឺ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​ដូច​ខាងក្រោម ៖

  • មាន​ឡើង​កូន​កណ្តុល​នៅ​.​ក
  • ឈាម​ច្រមុះ
  • តឹង​ច្រមុះ​ភាគច្រើន​មួយ​ចំហៀង
  • សណ្តាប់​មានការ​ធ្លាក់​ចុះ​នៅ​ត្រចៀក​ម្ខាង
  • ហឹ​ង​ត្រចៀក
  • ឈឺក្បាល ។

មូលហេតុ​បង្ក ៖ មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ច្រមុះ នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​នេះ ៖

  • ទីតាំង​ភូមិសាស្ត្រ ដូច​ជា​ប្រទេស​ចិន​ភាគ​ខាងត្បូង ឬ​អាស៊ី​ខាងកើត
  • ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ Nitrosamine ៖ អាហារ​ដែល​មាន​កម្រិត​អំបិល​ខ្ពស់ ប្រលាក់​ហាល​ឲ្យ​ស្ងួត​រួច​អាំង (​សាច់ ឬ​ត្រី​)
  • អ្នក​ប្រកប​របរ​ដែល​ទាក់ទង​ជាមួយ​ឈើ
    -​ជាងឈើ
  • Epstein-Barr Virus
  • ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ​នេះ (Nasopharyngeal Cancer)

ការ​ធ្វើ​រោគវិនិច្ឆ័យ ៖

  • ការ​ឆ្លុះ​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្គ​ប់ ប្រើ​កាមេរ៉ា​ឆ្លុះ​ចូល​ក្នុង​ច្រមុះ​រហូត​ដល់​ផ្នែក​ខាងក្រោយ Nasopharynx
  • ការ​ច្រិ​ប​សាច់ ៖ ត្រូវ​ច្រិ​ប​សាច់​នៅ​ផ្នែក​ខាងក្រោយ​ច្រមុះ ដើម្បី​ធ្វើការ​ពិសោធន៍​កោសិកា​មហារីក Pathology and Immmuno-histo-chemistry
  • ធ្វើ CT-Scan ឬ MRI
  • Panendoscopy ។

ការ​ព្យាបាល ៖

  • ការ​ព្យាបាល​ដោយ​កាំរស្មី តាម​វិធីសាស្ត្រ​ទំនើប (Modern Radiotherapy)
  • ការ​ចាក់​ថ្នាំ​គីមី (Chemotherapy)
  • ការ​វះកាត់​ក្នុង​ករណី​ខ្លះ មិន​មាន​វិធានការ​សម្រាប់​ការពារ​មិន​ឲ្យ​កើត​ជំងឺមហារីក​ច្រមុះ​ទេ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​ដោយ​កត្តា​មួយ​ចំនួន ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ដូចនេះ ក្នុង​នាម​ជា​គ្រូពេទ្យ​ជំនាញ អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ ដែល​មាន​ប្រវត្តិ​ឈាម​ច្រមុះ ឬ​តឹង​ច្រមុះ​ជា​ប្រចាំ ។

លោក​វេជ្ជបណ្ឌិត ចាន់ រ៉ា ឯកទេស ត្រចៀក ច្រមុះ បំពង់​.​ក​នៃ​មន្ទីរ​កាល់​ម៉ែ​ត បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​ខាងលើ សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ត្រចៀក ច្រមុះ បំពង់​.​ក និង​ជំងឺមហារីក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ