បន្ទាយមានជ័យ៖ ក្រោយជួបគ្រោះទឹកជំនន់ ហើយរាំងស្ងួត ខ្វះទឹក បូមបញ្ចូលស្រូវ នៅពេលនេះ ត្រូវបានរាជរដ្ឋាភិបាល ស្តារឡើងវិញនូវប្រព័ន្ធធរាសាស្ត្រ នៅក្រុងសិរីសោភ័ណ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងថា នៅឆ្នាំ២០២០ កន្លងទៅខេត្តបន្ទាយមានជ័យ បានជួបគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង បណ្តាលឲ្យប៉ះពាល់ និងខូចខាតដំណាំកសិកម្មប្រជាកសិករ ហើយនៅដើមឆ្នាំ២០២១នេះ នៅពេលដែលប្រជាកសិករបង្កបង្កើនផលស្រូវ មិនប្រកាន់រដូវ រហូតដល់ខែកុម្ភៈនេះ ត្រូវបានខ្វះទឹកបូមបញ្ចូលស្រូវ បណ្តាលឲ្យស្រូវ ចេញផ្លែមិនរួច។
លោកបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយក្រសួងធនធានទឹក និងឧតុនិយម បានកសាង និងស្តារប្រព័ន្ធធរាសាស្គ្រឡើងវិញ មួយចំនួន នៅក្រុងសិរីសោភ័ណ ដើម្បីរំដោះទឹកជំនន់ អោយបានទាន់ពេល និងស្ទាក់ទឹកទុក សម្រាប់បង្កបង្កើន មិនឲ្យខ្វះខាតទឹកទៀតឡើយ។
លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា ក្រុងសិរីសោភ័ណ ឆ្នាំ២០២១នេះ ដោយមានការណែនាំពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ បានស្ទាក់ទឹកទុក នៅដងស្ទឹងសិរីសោភ័ណ និងអាងមួយចំនួន ក្នុងក្រុង សម្រាប់តម្រូវការដល់បងប្អូនប្រជាពលរដ្ឋ នៅរដូវប្រាំងខាងមុខនេះ អាចសង្ឃឹមថា មិនខ្វះទឹកទៀតឡើយ៕ ដោយ៖ ប៊ុន ធឿន
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()