ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតាបិតា ត្រូវ​យល់​ដឹង​អំពី «​ការ​វៀច​. ក​» របស់​ទារក​! Torticollis or Wryneck!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត លឹ​ម វ​ណ្ណា ឯកទេស​រោគ​កុមារ​វិទ្យា ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ថា ៖ យើង​ដឹង​ពី​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​របស់​ទារក…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត លឹ​ម វ​ណ្ណា ឯកទេស​រោគ​កុមារ​វិទ្យា ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ថា ៖ យើង​ដឹង​ពី​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​របស់​ទារក បន្ទាប់​ពី​សម្រាល ដោយសារ​ការ​ពិនិត្យ​សុខភាព​របស់​គ្រូពេទ្យ​ឯកទេស​កុមារ​-​ទារក​។ ក្នុង​ចំណោម​ភាព​មិន​ប្រក្រតី​ទាំងឡាយ ករណី​ទារក «​វៀច​.​ក​» គឺជា​ករណី​ឧស្សាហ៍​ជួប​ប្រទះ ដែល​មាន​ប្រហែល ជា​២% នៃ​ភាព​មិន​ប្រក្រតី​ទាំងអស់​។

មូលហេតុ​ចំបង​នៃ​ភាព​មិន​ប្រក្រតី​នេះ គី​ដោយសារ ៖

  • ការ​លូតលាស់​របស់​សាច់ដុំ​.​ក​ទាំង​សងខាង (Sternocleidomastoid muscle) មាន​ភាព​មិន​ស្មើគ្នា​។
  • ទម្រង់​របស់​ទារក​ក្នុង​ផ្ទៃ​មិន​ស្រប និង​ស្បូន​របស់​ម្តាយ​។
  • និង​ការ​កើនឡើង​យ៉ាង​រហ័ស​នូវ​ជាតិ​កាល់ស្យូម ដែល​បណ្តាល​ឲ្យ​មានការ​ក​ន្ទ្រា​ក់​សាច់ដុំ​រយៈពេល​យូរ​។

ជា​ទូទៅ យើង​អាច​ដឹង​ច្បាស់​នៅ​ពេល​ទារក​អាយុ​ចាប់ពី​១​ខែ​ដល់​៤​ខែ (​ទារក​រឹង​ក​) ប៉ុន្តែ​ក្នុង​ករណី​វៀច​.​ក​ខ្លាំង យើង​អាច​ដឹង​តាំង​តែ​ពី​ទារក​ទើបនឹង​កើត​ភ្លាម​ៗ​។ ការ​វិវត្តន៍​ក្នុង​ករណី​ទម្រង់​វៀច​.​ក តិចតួច ទារក​អាច​វិល​ទៅ​រក​ភាព​ធម្មតា​ក្នុង​រយៈពេល​ខ្លី​។ ប៉ុន្តែ​ក្នុង​ករណី​ទម្រ​ង​វៀច​.​ក ធ្ងន់ធ្ងរ ទារក​ត្រូវ​ព្យាបាល​ដោយ​ចលនា​រយៈពេល​វែង​។

ប្រសិនបើ​ទារក​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា នៅ​ថ្ងៃ​អនាគត ទារក​អាច​មាន​រូបរាង​មិន​សមរម្យ និង​ខូច​ទម្រង់​ឆ្អឹង​កង​.​ក​ទៀត​ផង​។

លោក​វេជ្ជបណ្ឌិត​លឹ​ម វ​ណ្ណា បាន​បញ្ជាក់​ថា ៖ ដូច្នេះ ដើម្បី​ឲ្យ​ទារក​អាច​វិវត្តន៍​ទៅ​រក​រូបរាង​ធម្មតា​វិញ​បាន យើង​ត្រូវ​ពិនិត្យ​សុខភាព​ទារក​នៅ​ពេល​សម្រាល​រួច និង​តាមដាន​ការ​វិវត្តន៍​ទាំង​រាង​កាយ និង​បញ្ញា​ស្មារតី​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្រូពេទ្យ​ឯកទេស​កុមារ​-​ទារក នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ