ខេត្តបាត់ដំបង ៖ ខ្យល់កន្ត្រាក់ក្នុងរដូវភ្លៀងកក់ខែបានបក់បោកបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នង បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់ស្រាល និងងា.ប់សត្វគោមួយក្បាល ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិចំនួន២ គឺភូមិបុសដូង និងភូមិកែវមុនី ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មេឃបានធ្លាក់ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះបានបោកបក់ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២ភូមិខាងលើ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នង បានរងការខូចខាតរបើកដំបូល និងជញ្ជាំងបន្តិចបន្តួច ចំណែកផ្ទះចំនួន៣ខ្នងផ្សេងទៀតបានរលំធ្លាក់ពីលើជើងតាង និងបណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់ស្រាល រីឯសត្វគោមួយក្បាលក៏បានងាប់ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះដែរ ៕




ចែករំលែកព័តមាននេះ