លោកន្តរនរក មកពីពាក្យថា លោក+អន្តរ+នរក=(ប្រែថា)សត្វនរកដែលរស់រងទុក្ខវេទនានៅក្នុងរណ្តៅត្រង់ចន្លោះនៃលោក ។
លោកន្តរនរកជាឈ្មោះរណ្តៅនរកដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិជឿស៊ប់ថា គ្មានបុណ្យ គ្មានបាប សួគ៌ នរកអ្វីទេ ។ សត្វ ស្លាប់ទៅក៏សូន្យឈឹង ឥតមានជាតិកំណើតតទៅទៀតឡើយ ។ នរកនេះកើតមានព្រោះលទ្ធិនោះឯង ។
បើតាមលទ្ធិពុទ្ធនិយមថា សត្វជាបុថុជ្ជនណាដែលប្រកាន់ជឿថា ស្លាប់ទៅសូន្យ ឥតមានជាតិ ឥតមានកំណើតតទៅទៀតទេ បុថុជ្ជននោះកាលបើស្លាប់ក៏តែងទៅកើតនៅក្នុងលោកន្តរនរក បើទោះជាភ្លើងប្រល័យកប្បក៏ពុំអាចឆេះរំលាយនរកនោះបានឡើយ ដែលអ្នកប្រាជ្ញខាងសាសនាហៅថានិព្វាននរក ៕ សាន សារិន
ចែករំលែកព័តមាននេះ