ខេត្តឧត្តរមានជ័យ ៖ ក្រុមហ៊ុនដែលនាំសត្វជ្រូកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិអូរស្មាច់កន្លងទៅមានជាច្រើន ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋថៃប្រត្តិកម្មតវ៉ាបិទ កាលពីចុងឆ្នាំ២០២០នោះ ឃើញបានស្ងប់ស្ងាត់អស់មួយរយៈ ខណៈនេះក្រោយពីបានស្ងប់ស្ងាត់គេបានសង្កេតឃើញនៅមានសត្វជ្រូកចេញពីប្រទេសថៃចូលមកកម្ពុជាបន្តទៀតបានយ៉ាងរលូនរឿងស្របច្បាប់មិនស្របច្បាប់មិនដឹងទេ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ច្រកទ្វារអន្តរជាតិបានឱ្យកោះសន្តិភាពដឹងថាសព្វថ្ងៃនេះគេបានសង្កេតឃើញរថយន្តយក្យថៃដឹកជ្រូកចេញតាមច្រកទ្វារអន្តរជាតិអូរស្មាច់ដោយមិនក្រោម១០ទៅ១៥រថយន្តយក្យទៅដាក់ស្តុបទុក្ខនៅក្នុងស្តង់មួយកន្លែងស្ថិតក្នុងភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យរួចមានរថយន្តខាងកម្ពុជាដឹកបន្តចែកចាយទៅតាមបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏គ្មានវ៉ៃត្រាពេទ្យសត្វដែរ ។
មន្ត្រីដែលបម្រើការងារក្នុងខេត្តម្នាក់បានសុំមិនបញ្ចេញឈ្មោះឱ្យកោៈសន្តិភាពដឹងថា ក្រុមហ៊ុនដែលចូលមកកម្ពុជាលោកពុំបានដឹងឬបានទទួលព័តមានអះអាងណាមួយនោះទេ បើតាមការសង្កេតសត្វជ្រូកដែលនាំចូលពីប្រទេជិតខាងត្រូវតែមានការត្រួតពិនិត្យបសុពេទ្យដោយសម្គាល់វាយត្រាក្រហមគ្រប់ក្បាលជ្រូកទើបអាចនាំឆ្លងប្រទេស ខណៈនេះបើតាមការសង្កេតសត្វជ្រូកពុំមានកត់សម្គាល់វាយត្រាពីមន្ត្រីជំនាញណាមួយទេគឺនាំចូលឆៅតែម្តង ។
ទាក់ទិននិងហេតុការណ៍រិះគន់ការនាំចូលសត្វជ្រូកចេញពីប្រទេសថៃកោះសន្តិភាពបានទូស័ព្ទដើម្បីធ្វើការបំភ្លឺពីលោកតាញ់ បុត្តា ប្រធានការិយាល័យបសុព្យាបាលសត្វឧត្តរ មានជ័យកាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៨កុម្ភៈ២០២១ចូលតែពុំមានអ្នកលើក។
ព័តមានលម្អិតមានផ្សាយជួនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ