ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្កូវ​ស៊ី​ធ្មេញ ឬ​ធ្មេញ​ពុក​អាច​ផ្តាច់​អាយុជីវិត​អ្នកជំងឺ​បាន​បើ​មិន​បាន​ព្យាបាល

10 ឆ្នាំ មុន

ដង្កូវ​ស៊ី​ធ្មេញ ឬ​ជំងឺ​ធ្មេញ​ពុក អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លា.ប់​បាន បើសិនជា​គាត់​មិន​បាន​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត គា​ម ប៊​ន

ដង្កូវ​ស៊ី​ធ្មេញ ឬ​ជំងឺ​ធ្មេញ​ពុក អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន បើសិនជា​គាត់​មិន​បាន​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត គា​ម ប៊​ន ឯកទេស​ផ្នែក​ទន្តសាស្ត្រ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ដែល​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត​បាន​ប្រាប់​ទៀត​ថា ទោះជា​ជំងឺ​ពុក​ធ្មេញ មិន​អាច​បង្ក​ទៅ​ជា​ជំងឺមហារីក​ក៏​ដោយ ប៉ុន្តែ​វា​ក៏​អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​ពិបាក​ទ្រាំ ហើយ​បើសិនជា​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ អាច​បាត់​បាន​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ ។ ជាង​នេះ​ទៅ​ទៀត បើសិនជា​នៅ​តែ​ពន្យារពេល មិន​ព្រម​មក​ព្យាបាល​ទេ​អាច​បណ្តាល​ឲ្យ​កើត​មានរ​បូស​នៅ​កន្លែង​ធ្មេញ​ដែល​មាន​បញ្ហា និង​បង្ក​ឲ្យ​កើត​ទៅ​ជា​អាប់​សែ ហើយ​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន​ដោយសារ​តែ​មេរោគ​ចូល​តាម​សរសៃឈាម​ទៅ​ដល់​ស្រោមខួរ ដែល​ធ្វើ​ឲ្យ​កើត​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​អាច​បណ្តាល​ឲ្យ​ស្លាប់​បង់ជីវិត​បាន​គ្រប់ពេលវេលា ។​   

ដូចដែល​លោក​អ្នក​បានដឹង​ខ្លះ​ហើយ​ថា ជំងឺ​ពុក​ធ្មេញ​អាច​បណ្តាល​មក​ពី​ការ​មិន​មាន​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ដូច្នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​ពុក​ធ្មេញ លោក​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ខាងក្រោម​៖
-​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់ និង​រាល់ពេល​ទទួលទាន​អាហារ​រួច
-​ត្រូវ​សម្អាត​កំ​បៅ​ដែល​នៅ​ជាប់​នឹង​ធ្មេញ​ឲ្យ​បាន​ស្អាត​តាម​រយៈ​គ្រូពេទ្យ
-​រាល់ពេល​ទទួលទាន​អាហារ​រួចរាល់​ត្រូវ​តែ​មាន​អំបោះ​ទាក់​អាហារ​ចេញពី​ធ្មេញ
-​ត្រូវ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​ជា​ប្រចាំ
-​ចំពោះ​កុមារ​ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​ស្ករ និង​ត្រូវ​សម្អាត​ឲ្យ​បាន​ស្អាត​ញឹកញាប់​ផង​ដែរ
-​ត្រូវ​មក​តាមដាន​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ញឹកញាប់ ។

ចំពោះ​មាត់​ធ្មេញ​នេះ​ចាំបាច់​ត្រូវធ្វើ​ការ​លាង​សម្អាត់​ជា​និច្ច​នៅ​ពេល​លោក​អ្នក​ទ​ទួន​អាហារ​រួច គឺ​ដើម្បី​សុខភាព​មាត់​ធ្មេញ​ផង និង​ដើម្បី​ការ​ប្រាស្រ័យ​ទាក់ទង​ការងារ​ជាមួយ​អ្នក​ដទៃ​ផង ។ ប្រសិនបើ​មាត់​ធ្មេញ​របស់​លោក​អ្នក​បញ្ចេញ​ទៅ​មិនល្អ​វា​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សន្ទនា​នោះ​ដោយសារ​ជះក្លិន​សម្អុយ​ដល់​អារម្មណ៍​គេ ៕