ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចថ្មី! អ្នក​រត់កង់បីម្នាក់ធ្វើស៊ី​នារី​ជា​ភ្ញៀវយកអស់ពីខ្លួន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីនារីម្នាក់ត្រូវបានជនសង្ស័យជា​អ្នក​រត់កង់បី​ម្នាក់​​ធ្វើសកម្មភាពភ្ជង់​យកកាបូបលុយ និង​សម្ភារមួយចំនួនយកទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍​ខាងលើនេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើងកាលពីវេលា១០​និង​១០នាទីយប់ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​តាម​បណ្តោយផ្លូវ R6…

រាជធានីភ្នំពេញ ៖ មានករណីនារីម្នាក់ត្រូវបានជនសង្ស័យជា​អ្នក​រត់កង់បី​ម្នាក់​​ធ្វើសកម្មភាពភ្ជង់​យកកាបូបលុយ និង​សម្ភារមួយចំនួនយកទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍​ខាងលើនេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើងកាលពីវេលា១០​និង​១០នាទីយប់ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​តាម​បណ្តោយផ្លូវ R6 ជិតផ្លូវរថភ្លើង ស្ថិត​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

នារីរងគ្រោះម្នាក់ខាងលើ​មិនត្រូវបានស្គាល់​អត្ត​សញ្ញាណនោះទេ ។​

តាម​ប្រភពពី​នារី​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គាត់ចេញពីធ្វើការនៅម្តុំច្បារអំពៅ ហើយ​ក៏បានហៅកង់បីរបស់ជនសង្ស័យ​ជិះ​​ក្នុងគោលបំណងទៅផ្ទះម្តាយមីង​នៅ​ខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ។

តាម​ប្រភពដដែលបានបន្ត​ថា លុះធ្វើដំណើរមកដល់​ចំណុចកើតហេតុ​​​ខាងលើនេះ ស្រាប់តែ​​ជនសង្ស័យ​ជាអ្នកបើកម៉ូតូកង់បី​​បាន​យកលេស​ធ្វើជា​សុំគាត់ចុះ​ទៅបត់ជើងតូច ​ពេលនោះ​​បាន​ធ្វើ​ឱ្យ​រូបគាត់​ដែលជិះនៅ​លើកង់បីតែម្នាក់ឯងមានការ​ភ័យ​ខ្លាចដែរ​ ​​ប៉ុន្តែ​​នៅពេលឃើញ​ជនសង្ស័យជាអ្នកបើក​ម៉ូតូកង់បីដើរមកវិញ​ គាត់ក៏គិត​ក្នុងចិត្ត​ថា​ប្រហែលជា​អត់​មានរឿងអ្វីកើតឡើង​​ទេ តែបែរ​ជា​ជនសង្ស័យជា​អ្នកបើកម៉ូតូកង់បីរូប​នោះ​ដកកាំបិតភ្ជង់គំរាមរូប​គាត់​​យកកាបូបលុយ​តែម្តង​ ។

តាម​ប្រភព​ដដែលបានបន្តទៀត​ថា ពេលនោះគាត់ភ័យខ្លាំង​ពេក​ក៏​យក​​កាបូបលុយ ព្រមទាំង​សម្ភារ​មួយ​ចំនួនទៀត​​អោយ​ទៅ​ជនសង្ស័យ​ ​បន្ទាប់មក​​​ជនសង្ស័យក៏បានដេញ​គាត់​ឱ្យចុះពីលើម៉ូតូ​កង់បី ហើយជនសង្ស័យក៏បើកកង់បីគេចចេញ​បាត់ពីកន្លែងកើតហេតុ ។ ចំណែក​រូបគាត់​ក៏បានស្រែកឆោឡោ​ឱ្យគេជួយ ប៉ុន្តែ​មិនអាចដេញតាមទាន់​ម៉ូតូកង់បីរបស់ជនសង្ស័យបាន​ឡើយ ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ក៏ចុះមកដល់កន្លែងកើតហេតុ ​និង​សាកសួរនារីរងគ្រោះ ដើម្បីកំណត់មុខសញ្ញា​ជនសង្ស័យ និងស្រាវជ្រាវ​​តាមចាប់ខ្លួន​យកមកផ្តន្ទាទោសតាមច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ