ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាតិ​ឲ្យ​វៀតណាម​នាំ​ចូល​ត្រី​៤​ប្រភេទ​​មក​ខ្មែរ​ជា​ថ្មី ​ក្រោយ​ផ្អាក​បាន​ត្រឹម​មួយ​ដង្ហើមចង្រិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំ​ចូល​ត្រី​៤​ប្រភេទ​ពី​ប្រទេស​វៀត​ណាម​បាន​ត្រឹម​មួយ​រយៈពេល​ដ៏​ខ្លី ស្រាប់តែ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​បញ្ជាក់​​ជា​ថ្មី​ថា​ក្រសួង​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​នាំ​ចូល​ត្រី​៤​ប្រភេទ មាន​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំ​ចូល​ត្រី​៤​ប្រភេទ​ពី​ប្រទេស​វៀត​ណាម​បាន​ត្រឹម​មួយ​រយៈពេល​ដ៏​ខ្លី ស្រាប់តែ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​បញ្ជាក់​​ជា​ថ្មី​ថា​ក្រសួង​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​នាំ​ចូល​ត្រី​៤​ប្រភេទ មាន​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ​ដដែល ​ដោយ​ផ្អែក​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​ក្នុងស្រុក​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ​នេះ​បង្ហាញ​ថា កាល​ថ្ងៃ​ទី​៨ មក​រា ២០២១ កន្លង​មកនេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ជូនដំណឹង អំពី​ការ​ព្រមព្រៀង​គ្នា​ដោយ​ស្ម​គ្រ័​ចិត្ត រវាង​សមាគម​វា​រី​វប្បករ នៅ​កម្ពុជា និង​អាជីវករ​នាំ​ចេញ នាំ​ចូល​ផល ផលិតផល​ជលផល​ក្នុង​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំ​ចូល​ត្រី​ចំនួន​៤​ប្រភេទ មាន​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ ពី​ក្រៅប្រទេស​។

ក្រសួងកសិកម្ម​គូសបញ្ជាក់​ថា ​«ដើម្បី​បញ្ចា​ក់​បន្ថែម​នូវ​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​សូម​ជម្រាប​ជូន​សាធារណជន​ថា ​៖

១)-​ ក្រសួង​នៅ​តែ​បន្ត​ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផល ផលិតផល​ជលផល​ជា​ពិសេស​ត្រី​៤​ប្រភេទ​ដូច​ជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រីឆ្តោ តាម​តម្រូវការ​ជាក់ស្តែង​ក្នុងស្រុក ដោយ​អនុលោម​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរ​មា​។

២)- ​ក្រសួង​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា អាជីវករ​នាំ​ចេញ នាំ​ចូល​ផល ផលិតផល​ជលផល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​កសាង​និង​ទទួលស្គាល់​លិខិត​បទដ្ឋាន​បច្ចេកទេស​។​

៣)- តាម​រយៈ​យន្ត​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា ក្រសួង​សហការ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​នឹង​​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វា​រី​វប្បករ ដើម្បី​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម និង​ពង្រឹង​សមត្ថ​ភាព​ប្រកួតប្រជែង​របស់​វា​រី​វប្បករ​ស្រប​តាម​គោលការណ៍ ពាណិជ្ជកម្ម​សេរី ព្រមទាំង​ធានា​ដល់​ការ​ការពារ​សុខភាព​មនុស្ស សត្វ បរិស្ថាន និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម »​។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ថ្មី​ៗ​នេះ​មាន​ប្រសាសន៍​ថា អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ក្រសួង​បាន​និង​កំពុង​ជំរុញ​បន្ថែម​ដល់​សហគមន៍ កសិករ ផលិតករ​ខ្នាត​តូច និង​មធ្យម សហការ​ធ្វើការ​ដាំ​ដុះ ចិញ្ចឹមសត្វ និង​ត្រី​ជាមួយ​វិស័យ​ឯក​ជន​​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានា​បាន​នូវ​បរិមាណ​ផ្គត់ផ្គង់​ទីផ្សារ និង​ស្ថិរភាព​តម្លៃ ព្រម​ជាមួយ​ការ​លើកទឹកចិត្ត ជំរុញ គាំទ្រ​វិស័យ​ឯកជន សហគ្រាស​ខ្នាត​តូច មធ្យម និង​ដៃគូ​អភិវឌ្ឍន៍​នានា វិនិយោគ​លើ​វិស័យ​កែ​ច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការ​ផលិត​ក្នុងស្រុក ស្ថិរភាព​ទីផ្សារ បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព ឆ្លើយ​តប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ