ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខទុក្ខ​ពលរដ្ឋ គឺជា​ក្តី​កង្វល់​របស់​អាជ្ញាធរ​ដែល​ត្រូវ​តែ​​​ដោះស្រាយ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ​កុម្ភៈ ឯកឧត្តមម៉ុម ជឹ​ម​ហ៊ុយ ប្រធាន​​គ​ណៈក​ម្មា​ធិ​ការ​ទី​៧ សមាជិក​ព្រឹទ្ធិ​សភា បាន​ដឹកនាំ​ក្រុម​មន្ត្រីចុះ​សំណេះ​សំណាល ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ​កុម្ភៈ ឯកឧត្តមម៉ុម ជឹ​ម​ហ៊ុយ ប្រធាន​​គ​ណៈ
ក​ម្មា​ធិ​ការ​ទី​៧ សមាជិក​ព្រឹទ្ធិ​សភា បាន​ដឹកនាំ​ក្រុម​មន្ត្រីចុះ​សំណេះ​សំណាល ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ​សង្កាត់​វាល​ស្បូវ ដើម្បី​ក្តោប​ព័ត៌មាន និង​ស្តាប់​របាយការណ៍​ផ្សេង​ៗ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​វាល​ស្បូវ​ទាំងមូល នា​ខណ្ឌ​ច្បារ​អំពៅ ។

ការ​ចុះ​សំណេះសំណាល​ខាងលើ ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​សំណាក់ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ លោកស្រី​អភិបាលរង​ខណ្ឌ លោកស្រី​ចៅសង្កាត់ លោក​នាយ​ប៉ុស្តិ៍​នគរបាល​វាល​ស្បូវ និង​ក្រុម​មន្ត្រី​ខណ្ឌ​សង្កាត់​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

សង្កាត់​វាល​ស្បូវ គឺជា​អតីត​សង្កាត់​ដែល​បំបែក​ចេញពី​ស្រុក​កៀនស្វាយ នៃ​ខេត្ត​កណ្តាល ហើយ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដែនដី នៃ​ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ ។ សង្កាត់​មួយ​នេះ មាន​ចំនួន​ប្រជាជន​រស់នៅ​សរុប ២៧២២​គ្រួសារ ស្មើរ​នឹង ១២០៤០​នាក់ ។

ក្នុង​អង្គពិធី​សំណេះសំណាល​ខាងលើ លោក​លោកស្រី​ជា​ចៅសង្កាត់ និង​នាយ​ប៉ុស្តិ៍​នគរបាល ក៏​បាន​ថ្លែងប្រាប់​ជា​របាយការណ៍​ផ្ទាល់មាត់​អំពី​ស្នាដៃ និង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​កន្លង​មក ជូន​ដល់​គ​ណះ​អធិបតី ដើម្បី​ទទួល​ជ្រាប​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែង​រៀប​រ៉ាប់​ជូន​គ​ណះ​អធិបតី អំពី​កិច្ច​ការងារ​រដ្ឋបាល​ជា​ច្រើន​ដែល​រដ្ឋបាល​ខណ្ឌ និង​សង្កាត់​វាល​ស្បូវ​បាន​ធ្វើ​រួម​គ្នា​កន្លង​មក ទាំង​ការ​ផ្តល់​នូវ​សេវា​តម្រូវការ​ផ្សេង​ៗ ការ​ដោ​យះ​ស្រាយ​នូវ​បញ្ហា និង​ទុក្ខ​កង្វល់​បងប្អូន​ពលរដ្ឋ ពិសេស​ការ​ថែរក្សា​ការពារ​នូវ​សន្តិសុខ​សុវត្ថិភាព​ផ្សេង​ៗ​ជា​ច្រើន ដើម្បី​ធានា​បាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ទាំងអស់​គ្នា​ផង​ដែរ ។

លោក​អភិបាល​ខណ្ឌ​លើក​ឡើង​បន្ត​ថា បញ្ហា​ដែល​រដ្ឋបាល​ថ្នាក់​ខណ្ឌ កំពុង​តែ​ជួប​ប្រឈម​មុខ​នោះ គឺ បញ្ហា​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះ​បងប្អូន​ពលរដ្ឋ​ខ្លះ​គាត់​មាន​លំនៅ​ឋាន​ច្រើន​កន្លែង​ដែល​មិនមែន​មាន​តែ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ហើយ​ពួក​គាត់​ចូល​មក​រស់នៅ ឬ​ប្តូរ​ចេញពី​ខណ្ឌ​ច្បារ​អំពៅ ពួក​គាត់​ពុំ​បាន​ធ្វើ​លិខិត​ជាមួយ​រដ្ឋអំណាច​បញ្ជាក់​ពី​ការ​ប្តូរ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​អោយ អាជ្ញាធរ​មានការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​នូវ​ចំនួន​ប្រជាជន​ច្បាស់លាស់​មួយ​រយ​ភាគរយ ដែល​កំពុង​រស់នៅ ។

លោក​ថា ពួក​គាត់​ចង់បាន​សៀវភៅ​ស្នាក់​នៅ​ច្បាស់លាស់​ពី​អាជ្ញាធរ ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​សេវា​តម្រូវការ​របស់​ខ្លួន ប៉ុន្តែ​ខ្លួន​បែរជា​មិន​ព្រម​បំពេញ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​អោយ​បាន​ច្បាស់លាស់​តាម​ច្បាប់​នោះ​ទេ សុខចិត្ត​នៅ​រស់នៅ​ទាំង​គ្មាន​តួលេខ​ជា​ពលរដ្ឋ​ក្នុង​ខណ្ឌ​ទៅ​វិញ ។

ក្រោយ​ទទួល​ស្តាប់​នូវ​ការ​លើក​ឡើង​របស់​លោក​អភិបាល​ខណ្ឌ លោក​លោកស្រី​ចៅសង្កាត់ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​រួច​មក ឯកឧត្តម ម៉ុម ជឹ​ម​ហ៊ុយ ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​ទី​៧ សមាជិក​ព្រឹទ្ធិ​សភា បាន​មាន​ប្រសាសន៍ កោត​ស​សើរ​ខ្ពស់ ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល សង្កាត់ និង​ខណ្ឌ ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ប្រកបដោយ​បទ​ពិសោធន៍​ខ្ពស់ និង​សុ​ឆ​ន្ទះ​មុតមាំ ក្នុង​ការ​បម្រើ​ការងារ​ជូន​បងប្អូន​ប្រជា​នៅ​តាម​
ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ខ្លួន នីមួយ​ៗ ។

ឯកឧត្តម ប្រធាន​គ​ណៈ​អធិបតី បាន​ណែនាំ ដល់​មន្ត្រី​ថ្នាក់​ភូមិ សង្កាត់ ខណ្ឌ ត្រូវ​ប្រើប្រាស់​នូវ​ឥរិយា​បទ អោយ​បាន​សមរម្យ​បំផុត​ជាមួយ​ពលរដ្ឋ ក្នុង​ពេល​បំពេញ​កាតព្វកិច្ច និង​កំឡុង​ពេល​បំពេញតម្រូវការ​ផ្សង​ៗ​ជូន​ពួក​គាត់ ជៀសវៀង​ប្រើស​ម្តី​មិន​សមរម្យ ធ្វើ​អោយ​ពួក​គាត់​មានការ​ថ្នាំងថ្នាក់ ឬ​កើតក្តី​ខឹងសម្បា​ជាមួយ​អាជ្ញាធរ ដែល​ជា​មន្ត្រី​បម្រើប្រជាជន ។ លើស​ពី​នោះ ក្រុម​អាជ្ញាធរ ត្រូវ​ចុះ​ជាប់ និង​នៅ​គៀក​ជា​និច្ច​ជា​មួយ​​ពលរដ្ឋ ដើម្បី​ទទួល​បានដឹង​ពី​សុខទុក្ខ​លំបាក​របស់​ពួក​គាត់ ក្នុង​ការយ​កមក​ពិភាក្សា​រក​ដំណោះស្រាយ​ជូន​ពួក​អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ជៀសវៀង​ការ​ទុក្ខ​អោយ​ដំបៅ​ពួក​គាត់ ត្រូវ​ឈឺ​រាំ​រៃ គ្មាន​ថ្ងៃជា​សះ ។

ទន្ទឹម​នឹង​នោះ ឯកឧត្តម ក៏​បាន​ស្នើរ​អោយ​អាជ្ញាធរ សង្កាត់​ខណ្ឌ ពិសេស​សង្កាត់​វាល​ស្បូវ​ខាងលើ ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​នេះ​បន្ត​ទៀត ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍
ក៏​ដូច​ជា​បំពេញ​សេចក្តីសុខ​ជូន ប្រជាជន និង​ដើម្បី​បម្រើ​ដល់​បុព្វហេតុ​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ ។

ក្នុង​អង្គពិធី​ខាងលើ​នោះ គ​ណៈ​​អធិបតី ក៏​បាន​ឧបត្ថម្ភថវិកាមួយ​ចំនួនដល់​ថ្នាក់​រដ្ឋបាល​សង្កាត់​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ