ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មិន​អាច​ចាក់​វ៉ាក់សាំង​​កូ​វី​ដ​១៩​បាន​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បញ្ជា​ក់ថា រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ឯកឧត្តមបណ្ឌិត អូន…

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បញ្ជា​ក់ថា រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន មិន​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​បាន​ទេ ដោយសារ​លោក​មានជំងឺ​​អា​លាក់​ហ្ស៊ីស្បែក​ សូម្បីតែថ្នាំលាបសក់ ក៏មិនលាបបានផង ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី បា​នបញ្ជាឱ្យ​មានការ​រៀបចំទីតាំង​មន្ទី​រពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ចាក់​វ៉ា់​ក់​សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ​ចំពោះ​កូន​អ្នកធំ​ៗ រួម​ទាំង​រដ្ឋមន្ត្រី​វ័យក្មេង​ៗ​មួយ​ចំនួន ​។

សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​៧​ ខែកុម្ភៈ ​ឆ្នាំ​២០២១​ ខណៈ​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ​ពី​ប្រទេស​ចិន​ចំនួន​៦០​ម៉ឺន​ដូ​ស ​សម្តេច​តេ​ជោ​ បាន​លើក​ឡើង​ថា ​«​ខ្ញុំ​យល់​ស្រប​ជាមួយនឹង​ការ​រៀបចំ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ដោយ​ប្រមូល​កូន​អ្នកធំ​ៗ​មក​ចាក់​ ។ ខ្ញុំ​មានកូន​ប្រុស​បង្កើតបី​នាក់​និង​កូនប្រសារពី​រនាក់​។ បើ​គាត់​គ្រប់​លក្ខខណ្ឌ​ឲ្យ​គេទៅ​ចាក់​។

រដ្ឋមន្ត្រី​ដែល​មាន​វ័យក្មេង​មួយ​ចំនួន​ដូច​ជា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រ​សួង​អប់រំ​យុវជន និង​កីឡា ចំណែក​ឯកឧត្តម​អូន ព័ន្ធ​មុនីរ​ត្ន័​មិន​អាច​ចាក់​បាន​ទេ ដោយសារ​គាត់​ធ្លាប់​មាន​ជំងឺ ហើយ​ក្បាល​គាត់​សូ​ម្បី​លាបថ្នាំ​ក៏​អត់​បាន​ដែរ​រលាក់​ស៊ី​»​។ សម្តេច​​បញ្ជាក់​ថា​៖ «​អី​ញ្ចឹ​ង​ទេស​រដ្ឋមន្ត្រី​ដែល​មាន​អាយុ​ក្រោម​៥៩​ឆ្នាំ ដូច​ជា​រដ្ឋមន្ត្រី​ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី កើត រិ​ទ្ធ អី​ញ្ចឹ​ង​ទេ សូម​អញ្ជើញ​រៀបចំឡើង​វិញ ហើយ​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់ ហើយ​រើស​មេ​ទា​ហានមួយ​ចំនួន សម្តេចពិជ័យ​សេនា​ ទៀ បាញ់ យក​មក​ចាក់នៅ​មន្ទី​ពេទ្យ​កាល់ម៉ែ​ត ដើម្បី​បង្ហាញ​នូវ​ការ​ទទួលខុសត្រូវ​របស់​យើង​។ អី​ញ្ចឹ​ង​បើឪពុក មិន​បាន​ចាក់ កូនចាក់​ជំនួស ដូច្នេះ សម្តេច​ ទៀ បាញ់​ មានកូនជា​ចៅ​ហ្វាយ ខេត្ត​ត្រូវ​ឲ្យ​មក​ចាក់​»​។


សម្តេច​តេ​ជោបាន​លើក​ឡើង​ទៀត​ថា​ ត្រូវ​ប្រមូល​កូន​អ្នកធំ​ៗ​មក​ចាក់​វ៉ាក់សាំង​ការ​ពារ ជំងឺ​កូ​វី​ដ​១៩​ឲ្យ​បាន​មុន​គេ​ ។ សម្តេច​ក៏​បាន​បន្ត​ថា​ ថ្ងៃ​មុខ​កូនប្រុស​ពៅ ឯកឧត្តម ហ៊ុន
ម៉ា​នី ​ក៏​បាន​សុំ​ចាក់​ជាមួយ​សម្តេច ផង​ដែរ ។ ចំណែកហ៊ុន​ ម៉ា​ណែ​ត កំពុង​នៅ​ទល់
ដែន​។ ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​កុំ​មានការ​តបត​ជាមួយ​ក្រុមប្រឆាំង​ដែល រិះគន់​រដ្ឋាភិបាល​ពី​ក្រៅប្រទេស​ចំពោះ​ការ​ការ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ឲ្យ​សោះ​។

សម្តេច​បញ្ជាក់​ថា​៖ «​អី​ញ្ចឹ​ង​សូមអ្នក​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ឈប់​តមាត់​ជាមួយ​ក្រុម​ឆ្កែ​កាច យក​ល្អ​បំផុត​កុំ​រំលឹក​ឈ្មោះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​ហ្វេ​ស​ប៊ុ​ក ដោយ​បែប​មក​រួមគ្នា​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច សង្គម កាត់​បន្ថយ​ភាព​ក្រីក្រ ការ​ធ្វើ​កំណែទម្រង់​រដ្ឋ ប្រឆាំង​និង​អំពុករ​លួយ និង​អំពើ​អសកម្ម​នានា នៅ​ក្នុង​សង្គម​វិញ​»​។

សម្តេច​បញ្ជាក់​ទៀត​ថា​៖ «​គេ​ត្រូវ​តោង​យល់​ចំណុច​នេះ​ថា បើ​ឈប់​និយាយ​ហើយ ទោះ​បីជា​តំណាង​ស្ថានទូត​ មក​និយាយ​ខ្ញុំ​ ក៏​ខ្ញុំ​មិន​ឆ្លើយ​តប​ដែរ គឺ​មិន​និយាយ​ជាមួយ​តែ
​ម្តង​»​។ សូម​ជម្រាប​ថា​ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ បន្ទាប់​ពី​កម្ពុជា​ទទួល បាន​ជំនួយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៦០​ម៉ឺន​ដូ​ស​ពី​ប្រទេស​ចិន លើក​ដំបូង ​កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១​កន្លង​មក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ