ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ក្រោយ​​ទទួល​​វ៉ាក់សាំង​ការងារ​កូ​វី​ដ​ពី​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា សម្តេច​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា សម្តេច​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពី​ទទួល​បាន​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩​របស់​ចិន នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ

សូម​បញ្ជាក់​ថា វ៉ាក់សាំង​ដែល​នឹង​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​ស្អែក​នេះ មាន​ត្រឹម ៣០​ម៉ឺន​ដូ​សសិន ។

ក្រសួងសុខាភិបាល​តាម​រយៈ សេចក្តី​ប្រកាស​ព័ត៌មាន នៅ​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​នេះ បាន​បញ្ជាក់​ថា «​រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ចំនួន ៣០០.០០០​ដូ​ស និង​សេ​រ៉ាំ​ង​ចំនួន​៣០០.៨០០ ដែល​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ