ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ច្រក​ទ្វា​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត​យ៉ាងណា​ហើយ​ខណៈ​ចិន​ចូល​ឆ្នាំ​ចិន​-​វៀតណាម

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្វាយរៀង ៖ ឯកឧត្តម​ម៉ែ​ន​វិបុល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព និង​កម្លាំង​សមត្ថកិច្ច​តាម​ច្រក​ទ្វា​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់​ក្នុង​រយៈពេល​៤​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ទិស​ដៅ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។…

ខេត្តស្វាយរៀង ៖ ឯកឧត្តម​ម៉ែ​ន​វិបុល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព និង​កម្លាំង​សមត្ថកិច្ច​តាម​ច្រក​ទ្វា​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់​ក្នុង​រយៈពេល​៤​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ទិស​ដៅ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ខេត្តស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​នៅ​បណ្តា​ប៉ុស្តិ៍​ការពារ​ព្រំដែន និង​ច្រក​ទ្វារ​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត រួម​មាន​ប៉ុស្តិ៍​ការពារ​ព្រំដែន​ធ្លក ច្រក​ការពារ​ព្រំដែន​កំពង់​ស្ពាន ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្នុង​នោះ​បាន​អញ្ជើញ​ពិនិត្យ​ទីតាំង​បន្ទប់​ដាក់​ម៉ាស៊ីន​វាស់​កំ​ដៅ ពេល​ភ្ញៀវ​ឆ្លងកាត់ និង​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​វរៈ​សេនា​តូច​ការពារ​ព្រំដែន ដើម្បី​ពង្រឹង​វិធានការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ការ​ចុះ​ពិនិត្យ​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត​លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​លោក​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​លោក​អភិបាលក្រុង​បា​វិត​មន្ត្រី​ច​ត្តា​ឡី​ស័ក និង​កងកម្លាំង​ឈ​ជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​ច្រើន​រូប​ទៀត ។

ឯកឧត្តម​ម៉ែ​ន វិបុល បាន​មាន​ប្រសាសន៍​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩ រដ្ឋបាល​ខេត្ត​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ឈ​ជើង​តាម​ប៉ុ​ស្ត៍ ច្រក​ទ្វា​ព្រំដែន​ទូ​ទាំង​ខេត្ត​បន្ថែម​សរុប​៥៨​ទីតាំង ដោយ​ប្រើ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត ក្រុង​ស្រុក និង​កង​យោធពលខេមរភូមិន្ទ​វរៈ​ការពារ​ព្រំដែន​នៃ​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង សរុប​២៣១​នាក់ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់ នៅ​ក្នុង​ពេល​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម​ខាង​មុខ​នេះ ។

មាន​ប្រសាសន៍​នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​តាម​បណ្តា​ច្រកព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត​នា​ថ្ងៃនេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​មន្ត្រី​ច​ត្តា​ឡី​ស័ក សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី​ក្នុង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅ​តាម​ព្រំដែន និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​ភាគី​វៀតណាម ក្នុង​ការ​សម្របសម្រួល​លើ​ការ​ដឹក​ជញ្ជូន​និង​ផ្លាស់​ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន បញ្ចៀស​បាន​នូវ​ការ​កកស្ទះ ជាមួយ​និង​ការ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​តាម​វិធានការ​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អ​ប្រសើរ​។

ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការ​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​បង្ការ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ខុសច្បាប់ ហើយ​ក្នុង​ករណី​មាន​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ចូល​មក​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ដាច់ខាត នៅ​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​រួច​ជា​ស្រេច ដោយ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ឆ្លងកាត់​ព្រំដែន​ដោយ​មិន​បាន​ត្រួតពិនិត្យ​និង​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ ជា​រួម​គឺ​ត្រូវ​តែ​បង្ខំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ដាច់ខាត ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​។

ជាមួយ​នេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន​ជា​និច្ច​ពី​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​អាល់កុល​ជា​ប្រចាំ ហើយ​សូមកុំ​ធ្វើ​ដំណើរ​ឆ្លង​ដែន​បើ​មិន​មានការ​ចាំបាច់ ។

សូម​បញ្ជាក់​ថា ដើម្បី​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ការ​ចេញចូល ជា​ពិសេស​ការ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ខុសច្បាប់ ក្នុង​គោលដៅ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រដ្ឋបាល​ខេត្ត បាន​រៀបចំ​គោលដៅ​ប្រចាំការ និង​ល្បាត​ការពារ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ចំនួន​៥៨​គោលដៅ បន្ថែម​ទៀត​ផង​ដែរ​ដោយ​មាន​កម្លាំង​សរុប​២៣១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ