ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ទៀត​ហើយ​! អគ្គិភ័យ​ឆាបឆេះ​ទីតាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​មួយ​កន្លែង​នៅ​សង្កាត់​ឃ្មួ​ញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ បណ្តាល​អោយ​នារី​ជា​បុគ្គលិក​ម្នាក់​រង​របួស ។ ឃ្លាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​ប្រមាណ​៥​គុណ​៧​ម៉ែត្រ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ឃើញ​នៅ​ក្នុង​ឃ្លាំង​មាន​ស្ត្រី​ជា​បុគ្គលិក​ពីរ​នាក់​ស្នាក់​នៅ​ហើយ​គេ​ឃើញ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែងហុយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ស្ត្រី​ពីរ​នាក់​បាន​ស្ទុះ​ចេញ​មក​ក្រៅ​ដោយ​ម្នាក់​បាន​រង​របួស​ផង​ដែរ ។

តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន 4 គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​ចំនួន 2​គ្រឿង​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​ប៉ុន្មាន​ជា​1​នឹង 20 នាទី ។ ការ​កើត​មាន​អគ្គី​ភ័យ​នេះ គេ​មិនដឹង​ពី​មូលហេតុ​ឡើយ បើ​តាម​បុគ្គលិក​មានការ​សង្ស័យ​ថា បណ្ដា​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។

តាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​ទំហំ​ប្រមាណ​5​ម៉ែត្រ គុណ​នឹង 7 ម៉ែត្រ ត្រូវ​ភ្លើង​ឆាប់ឆេះ​រង​ការ​ខូចខាត​សម្ភារៈ​ទាំងស្រុង នៅ​ក្នុង​នោះ​មាន​គ្រឿងបន្លាស់​រថយន្ត​ភេសជ្ជៈ​ចំនួន 100 កេស​ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ក្បែរ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ