ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ​ពង្រឹងកម្លាំង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ តាម​ព្រំដែន​កម្ពុជា​-​វៀតណាម

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ចាប សា​វឿ​ន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ អញ្ជើញ​ចុះ​ពិនិត្យ​កម្លាំង​នៅ​តាម​បណ្តា​គោលដៅ…

ខេត្តតាកែវ ៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ចាប សា​វឿ​ន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ អញ្ជើញ​ចុះ​ពិនិត្យ​កម្លាំង​នៅ​តាម​បណ្តា​គោលដៅ ដែល​សហការ​ជាមួយ​កម្លាំង នគរបាល​វរ​សេនា​តូច​លេខ​៦០៣ កំពុង​ឈរជើង និង​ល្បាត​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​មេបញ្ជាការ​រង​បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​ឈរជើង​គ្រប់​បណ្តា​គោលដៅ រួម​មាន​កងវរសេនាតូច​លេខ​១ ផ្នែក​សឹក​រង​គិរីវង់​, កោះអណ្តែត​, បូ​រី​ជលសារ និង​ផ្នែក​សឹក​រង​អង្គរ​បូ​រី ត្រូវ​យកចិត្ដទុកដាក់ ក្នុង​ការ​ល្បាត​ត្រួតពិនិត្យ ២៤​ម៉ោង​លើ​២៤​ម៉ោង និង​មិន​អនុញ្ញាត ឱ្យ​មាន​ប្រជាពលរដ្ឋ​ទាំង​សងខាង​លួច​ឆ្លង​ដែន​ដាច់ខាត​នៅ​គ្រប់​បណ្តា​គោលដៅ​ទាំងអស់ ។

លោក​វរសេនីយ៍ឯក ចាប សា​វឿ​ន មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ បាន​កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំងអស់ ដែល​បាន​ឈរជើង​ការពារ​នៅ​គោលដៅ​របស់​ខ្លួន ប្រកបដោយ​ភាព​អំណត់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ក្នុង​កិច្ច​ការពារ​សុខ​សុវត្ថិភាព​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

បន្ថែម​ពី​នោះ​លោក​ក៏​បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ឱ្យ​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​អោយ​បាន​ល្អ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ