ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ​ភ្លើង​កំពុង​ឆេះខ្លាំងកន្លែងស្តុក​អាល់កុលនិង​ប្រេង​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន និង​កំពុង​ឆាបឆេះកន្លែងស្តុក​អាល់កុល និង​ប្រេង​បូម​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​ត្រាញ់​ត្របាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន និង​កំពុង​ឆាបឆេះកន្លែងស្តុក​អាល់កុល និង​ប្រេង​បូម​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​ត្រាញ់​ត្របាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ យ៉ាង​សន្ធោសន្ធៅ ។

ដោយ​ពុំ​ទាន់​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឆាបឆេះ​នេះ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ឬ​មាន​អ្នក​ដុត​នោះ​ទេ ប៉ុន្តែ​ទំហំ​នៃ​ការ​ឆាបឆេះ​នេះ ពិតជា​មាន​ទ្រង់ទ្រាយ​ធំ ដោយ​មាន​អណ្ដាតភ្លើង​ក្រហមឆ្អៅ និង​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ឃ្មួ​ល​ខ្មាញ់ ហើយ​ក៏​ពុំ​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់ ឬ​រង​របួស​ដែរ​ឬ​អត់​នៅឡើយ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កន្លែងស្តុក​អាល់កុល និង​ប្រេង នៅ​មុន​ពេល​មានការ​ឆាបឆេះ​កើតឡើង ពួក​គាត់​បានឮ​សូរ​ជនជាតិ​ចិន​ដែល​ធ្វើការ​នៅ​ក្នុង​កន្លែងខាងលើនេះ ​ស្រែក​ឡូឡា​ឈ្លោះប្រកែក​គ្នា ប៉ុន្តែ​ពួក​គាត់​ពុំ​បាន​ចាប់អារម្មណ៍​មើល​នោះ​ទេ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​យ៉ាង​សន្ធោសន្ធៅ បែប​នេះ​តែ​ម្ដង ។

ខណៈនោះ​កម្លាំង​អាជ្ញាធរ ​និង​សម​ត្កិ​ច្ច​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​អន្តរាគមន៍ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ទៅ​ធ្វើ​សកម្មភាព​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ភ្លើង​ពុំ​បាន​ថមថយ​ឡើយ នៅ​តែ​បន្ត​ការ​ឆេះ​ខ្លាំង​ដដែល ព្រោះ​នៅកន្លែងស្តុកនេះសុទ្ធតែ​ទឹក​អាល់កុល ប្រេងម៉ាស៊ីន និង​ប្រេង​បូម​រាប់​ពាន់​លី​ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ