ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​២​នាក់ និង​ព្យាបាល​ជា​សះស្បើយ​១​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​២​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១​នាក់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​២​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១​នាក់ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ២​នាក់ គឺ
១-​ជា​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ ។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២​របស់​បុរស​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។

សូម​កត់​សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៧២​នាក់ ដែល​នៅ​ក្នុង ចំនួន​នេះ​មាន បុគ្គល​ខាងលើ​នេះ​ផង​ដែរ​។ រីឯ អ្នកដំណើរ​ចំនួន ៧១​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូដ -១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ មួយ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ០១​នាក់ សណ្ឋាគារ មួយទៀត ចំនួន ០៨​នាក់ និង​សណ្ឋាគារ មួយ​ផ្សេង​ទៀត ចំនួន ៦២​នាក់​។

២ -​ស្ត្រីជន​ជាតិខ្មែរ អាយុ ៥០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស ស្វី​ស បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ លទ្ធផល​ធ្វើ​តេ​ស្ក​វត្ថុ​សំណាក របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន វា​ជ​ធានី​ភ្នំពេញ ។

សូម​កត់​សម្គាល់ថា ៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥៣​នាក់ ដែល​នៅ​ក្នុង ចំនួន​នេះ​មាន ស្ត្រី​ខាងលើ​នេះ​ផង​ដែរ​។ រីឯ អ្នកដំណើរ​ចំនួន ៥២​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ មួយ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២០​នាក់ និង​សណ្ឋាគារ មួយទៀត ចំនួន ៣២​នាក់ ។

ក្រសួង​បន្ត​ថា មាន​ករណី​ជា​សះស្បើយ សរុប​ចំនួន ១​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា (​មិនមែន​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​) ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ ៧០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ។

បុរស រូប​នេះ​ត្រូវ​បាន​ព្យាបាល ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៥ ចំនួន ០២​លើក ត្រូវ បាន​អនុញ្ញាត​ឲ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។ សូម​ជម្រាប​ថា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​នៅ​កម្ពុជា​មាន​ចំនួន​៤៧២​នាក់​និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤៥៣​នាក់​និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១៥​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ