ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមុទ្រ​ចិន​ខាងត្បូង​អា​មេ​រិ​ក​គ្រោង​ប្រើ​ដ្រូ​ន​​អត្ត.ឃា.ត​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ កាសែត LE POINT​បារាំង​រាយការណ៍​នា​ថ្ងៃ​ទី​៥ កុម្ភៈ​ថា ក្រោយ​ការ​​ចូល​​​កាន់​តំណែង​របស់​លោក​ចូ បៃ​ដិ​ន រដ្ឋាភិបាល​ថ្មី​អា​មេ​រិ​កបាន​បញ្ជូន​រួច​ហើយ​នូវ​ការ​ព្រមាន​​ជា​ច្រើន ចំពោះ​ចិន​ពី​ការ​វាទ​ទី​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ជា​តំបន់​យុទ្ធសាស្ត្រ​…

សហរដ្ឋអាមេរិក​-​ចិន ៖ កាសែត LE POINT​បារាំង​រាយការណ៍​នា​ថ្ងៃ​ទី​៥ កុម្ភៈ​ថា ក្រោយ​ការ​​ចូល​​​កាន់​តំណែង​របស់​លោក​ចូ បៃ​ដិ​ន រដ្ឋាភិបាល​ថ្មី​អា​មេ​រិ​កបាន​បញ្ជូន​រួច​ហើយ​នូវ​ការ​ព្រមាន​​ជា​ច្រើន ចំពោះ​ចិន​ពី​ការ​វាទ​ទី​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ជា​តំបន់​យុទ្ធសាស្ត្រ​ និង​ជាទី​លាន​នៃ​ភាព​តាន​​តឹង​ខ្លាំង​បំផុត ។ ដូច​កា​រលើ​កឡើ​របស់​កាសែត SLATE សហរដ្ឋអាមេរិក​អាច​ប្រែក្លាយ
ពាក្យ​សម្ដី​ទៅ​ជា​សកម្មភាព ។ ប្រទេស​មហាអំណាច​នោះ​តាម​ពិត​កំពុង​តែ​អភិវឌ្ឍន៍​បណ្ដា​ដ្រូ​ន
សមុទ្រ​អត្ត.ឃា.ត​ដែល​ថ្មី​សន្លាង ។

ដ្រូ​ន​សមុទ្រ​ជានា​វា HIGH-TECH មាន​រហស្សនាម​ថា LONG RANGE UNMANNED SURFACE VESSELS ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក METAL SHARK (​ឆ្លាម​ដែក​) ដែល​​​អាច​ត្រាច់ចរ​ក្នុង​ចម្ងាយ​ឆ្ងាយ ដោយ​ស្វ័​យ​ប្រវត្តិ ​និង​បាញ់​លើ​បណ្ដា​គោលដៅ​នៅ​លើគោក ​និង​ក្នុង​សមុទ្រ ។ នេះ​បើ​តាម​ឯកសារ​ផ្លូវការ ។

ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​បដិសេធ​ចាប់តាំងពី​យូរមក​ហើយ ការ​អះអាង​របស់​ក្រុង​ប៉េ​កាំ​ង​ពី​អធិប​តេ​យ្យ​​ភាព​ចិន​លើ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងមូល​ប្រឈម​មុខ​នឹង​បណ្ដា​ប្រទេស​ជាប់​សមុទ្រ​នោះ មាន​ម៉ា​ឡេ​ស៊ី វៀតណាម ហ្វ៊ី​លី​ពី​ន ព្រុយ​ណេ ។ ក្នុង​ករណី​ជម្លោះ​កើតឡើង​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​នឹង​ជា​ការ​វាយ​ដណ្ដើម​យក​ដោយ​កម្លាំង បណ្ដា​កោះ​តូច​ៗ​ម្ដង​មួយ​ម្ដង​មួយ ។ បណ្ដា​នាវា​ជា​ដ្រូ​ន​​​​អត្ត.ឃា.ត​​ជា​អ្នកបើកបរ​ក្នុង​ដែនសមុទ្រ​មាន​ជម្លោះ​នោះ ដែល​នឹង​អាច​ជួយ​យ៉ាងច្រើន​ក្នុង​ការ​បំពេញ​យុទ្ធវិធី​នេះ ។

ទោះបី​យ៉ាងណា​ចិន​ក៏​មិន​ណ​យ​ដែរ ។ តាម​SLATE ដែល​តែងតែ​ដកស្រង់​អត្ថបទ​របស់​ទស្សនា​វដ្ដី​ប្រចាំខែ​អា​មេ​រិ​ក POPULAR MECHANICS រំឭក​ថា ឧស្សាហកម្ម​យោធា​ចិន​បាន​ផលិត​នា​ពេល​ថ្មី​ៗ​នេះ​នូវ​កាណុង​សម្រាប់​បំពាក់​ឲ្យ​បណ្ដា​ដ្រូ​ន​សមុទ្រ​​​អត្ត.ឃា.ត​​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ