ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ ឆ្នាំ​២០២១ កម្ពុជា​នឹង​ដាក់​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ វ័យក្មេង​ថ្មី​កម្ពុជា​នឹង​មាន​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ក្នុង​ឆ្នាំ​២០២១​នេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រ សួង​យុត្តិធម៌ ។ លោក​ជិន…

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ វ័យក្មេង​ថ្មី​កម្ពុជា​នឹង​មាន​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ក្នុង​ឆ្នាំ​២០២១​នេះ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រ សួង​យុត្តិធម៌ ។

លោក​ជិន ម៉ា​លី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​ថា នៅ​ឆ្នាំ​២០២១​នេះ ក្រសួង​នឹង​ដាក់​ដំណើរ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ ប៉ុន្តែ​នៅ​មាន​ភាព​ខ្វះខាត​ចំណុច​មួយ​ចំនួន​សម្រាប់​ដើមការ​តុលាការ​នេះ ។

លោក​បាន​លើក​ឡើង​ថា យន្តការ​ដោះស្រាយ​វិវាទ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​មិន​ទាន់​ទង និង​ការ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម និង​ការងារ​នោះ​ទេ ។ គឺ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ គឺ​សំដៅ​ការ​ដោះស្រាយ​បញ្ហា​ជា​ប្រចាំ​ថ្ងៃ នៅ​ថ្នាក់​មូលដ្ឋាន ។ ចំណែក ម​ជ្ឈិ​ត ការ​ផ្នែក​ពាណិជ្ជកម្ម និង​ផ្នែក​ការងារ​នោះ​ក៏​ជា​យន្តការ​សម្រុះសម្រួល​ចរចារ​គ្នា​ដែរ ប៉ុន្តែ​មិនមែន​យន្ត​ដែល​ក្រសួង​កំពុង​រៀបចំ​នោះ​ទេ (​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​) ។ ដូច្នេះ​វា​មិនមែន​ករណី​ជាន់​គ្នា​នោះ​ទេ គឺ​យើង​កំពុង​រៀបចំ​នេះ​គេ​សម្រុះសម្រួល​នៅ​មូលដ្ឋាន និង​សហគមន៍ ។

លោក​បន្ថែម​ថា ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ គឺជា​យន្ត​មួយ​ផ្សេង​គ្នា ។ មាន​ន័យ​ថា​តុលាការ គឺជា​ការ​ចាប់បង្ខំ​ឲ្យ​អនុវត្ត ។ ជាមួយ​គ្នា​នោះ​ដែរ លោក ជិន ម៉ា​លី​ន ក៏​បាន​លើក​ឡើង​ថា ក្រសួងយុត្តិធម៌​បាន​បង្កើត ក្រុមការងារ​២​ផ្សេង​គ្នា ក្នុង​ការ​បង្កើត​តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម ។

លោក​បញ្ជាក់​ថា ៖«​តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម​មិនមែន​ជា​តុលាការ​ដោយឡែក​នោះ​ទេ គឺ​វា​ជា​ផ្នែក​មួយ​នៃ​តុលាការ​យើង​ដែរ បច្ចុប្បន្ន​គ្រាន់តែ​យើង​បែងចែក​ជា​ជំនាញ ។ បើ​យើង​និយាយ​តុលាការ​ជំនាញ​នេះ គឺ​យើង​បែងចែក​ហើយ គឺ​ឆ្នាំ​២០១៤ ផ្នែក​តាម​ច្បាប់រៀបចំអង្គការ​តុលាការ ដែល​បាន​បង្កើត​តុលាការ​ជំនាញ​រហូត​ដល់​៤ គឺ​តុលាការ ការ​ព្រហ្មទណ្ឌ តុលាការ​រដ្ឋប្បវេណី តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម​» ។ លោក​លើក​ឡើង​ទៀត​ថា ការ​បង្កើត​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី​ដោយសារ​មាន​ធនធានមនុស្ស និង​ច្បាប់​មាន​ស្រាប់ ប៉ុន្តែ​តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម​មិន​ទាន់​មាន​អ្វី​នោះ​ទេ ទាំង​ចៅក្រម ទាំង​ច្បាប់ ដូច្នេះ​បានជា មិន​អាច​ដាក់​ដំណើរ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បាន​អះអាង​ថា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ថ្មី ក្រសួងយុត្តិធម៌​បាន​ដាក់​គោល​ថា គឺ​ត្រូវ​រៀបចំ​តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជកម្ម​ឲ្យ​បាន​ក្នុង​បំណាច់​ឆ្នាំ​២០២១​នេះ ។ លោក​បញ្ជាក់​ថា ៖«​រដ្ឋមន្ត្រី​សន្យា​ថា នឹង​រៀបចំ​តុលាការ​ពី​នេះ​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០២១​នេះ ដើម្បី​ធ្វើ​តាម​ច្បាប់​ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​២០១៤ មក​អី​ញ្ចឹ​ង​បានជា​យើង​បង្កើត​ក្រុម​ស្រាវជ្រាវ​ថា តើ​ដើម្បី​បង្កើត​តុលាការ​ទាំង​ពីរ​ត្រូវ​មាន​អ្វីខ្លះ ។ រៀប​មនុស្ស​បែប​ណា? ហិរញ្ញវត្ថុ​បែប​ណា? ​ទីតាំង​កន្លែង​ណា? អនុវត្ត​វិធាន​ច្បាប់ និង​វិធាន​ផ្សេង​ៗ​យ៉ាង? អី​ញ្ចឹ​ង​ក្រុម​ស្រាវជ្រាវ​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដាក់​តុលាការ​ទាំង​ពីរ​នេះ​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០២១​នេះ ស្រប​តាម​ខ្លឹម​ច្បាប់​ស្តី​ពី​ការ​កាត់​តាំង​អង្ក​ការ​តុលាការ​ដែល​យើង​បាន​បង្កើត​ឆ្នាំ​២០១៤​កន្លង​មក​»​។

បើ​តាម​អ្នកនាំពាក្យ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ និង​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ខ្លួន និង​ពាក់ព័ន្ធ​ការងារ​ផ្សេង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ