ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយចម្រាញ់ជាង១​ឆ្នាំ ក្រុមហ៊ុន៣ រួមមានស៊ីនទ្រីផងទទួលសិទ្ធប្រមូលសំរាមនៅភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្វែងរក និង​ចំរាញ់​ជាង​១​ឆ្នាំ គិត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៩ មក​ដល់​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ រកបាន​ហើយ​នូវ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ស្វែងរក និង​ចំរាញ់​ជាង​១​ឆ្នាំ គិត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៩ មក​ដល់​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ រកបាន​ហើយ​នូវ​ក្រុមហ៊ុន​ឯកជន​ចំនួន ៣ ដើម្បី​ធ្វើ​អាជីវកម្ម ប្រមូល​សំរាម នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ក្រុមហ៊ុន​ឯកជន​ទាំង​៣​នោះ គឺ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និង​ក្រុមហ៊ុន 800 Super/GAEA ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​ប្រគល់​-​ទទួល​កិច្ចសន្យា ស្តី​ពី​ការ​ផ្តល់​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី សម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន ស៊ិ​ន​ទ្រី ដោយ​ដាក់​ឲ្យ​ស្តិ​ត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ជា​បណ្តោះអាសន្ន ។
សម្តេច​តេ​ជោ ក៏​បាន​ប្រកាស​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​រាជធានី​ភ្នំ​ព​ញ រៀបចំ​បែងចែក​តំបន់​គ្រប់គ្រង និង​ប្រមូល​សំរាម​យ៉ាង​ហោច​ណាស់​៤​តំបន់ ហើយ​ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដេញថ្លៃ​ប្រមូល និង​គ្រប់គ្រង​សំរាម នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន​១ មាន​សិទ្ធិ​ទទួល​បាន​តែ​១​តំបន់​ប៉ុណ្ណោះ ។

ការ​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ឈប់​ឲ្យ​ប្រមូល​សំរាម នៅ​ភ្នំពេញ ដោយសារ​តែ​ក្រុមហ៊ុន​ផ្តាច់មុខ​យូរ​ឆ្នាំ​មក​ហើយ​មួយ​នេះ មិន​អាច​គ្រប់គ្រង​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ