ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ មាន ៣​នាក់ ខណៈ​ជា​សះស្បើយ​មាន​តែ​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ថា បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​៣​នាក់ ខណៈ​អ្នកជំងឺ​ម្នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ថា បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​៣​នាក់ ខណៈ​អ្នកជំងឺ​ម្នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ ។

ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ទាំង​៣​នាក់​រួម​មាន ៖
១- បុរស​ជនជាតិ​ឥណ្ឌា អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​។

២- ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី ម​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង​០២​រូប ខាងលើ​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។

សម្គាល់ថា ៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៨០​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ​មាន​បុគ្គល​ខាងលើ​នេះ​ផង​ដែរ​។ រីឯ អ្នកដំណើរ​ចំនួន ៧៨​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន វីរុស​កូ​វី​ដ​-១៩ នោះ​ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​។

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ ៦៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០២ របស់​ស្ត្រី​រូប​នេះ​ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។

សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​សរុប​មាន​ចំនួន ៨៦​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ​មាន ស្ត្រី​ខាងលើ​នេះ​ផង​ដែរ​។ រីឯ អ្នកដំណើរ​ចំនួន ៨៥​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​២៤​នាក់ សណ្ឋាគារ​មួយទៀត ចំនួន​៦០​នាក់ និង​ស្ថានទូត​អា​មេ​រិ​ក​ចំនួន ០១​នាក់​។

ដោយឡែក​សម្រាប់​អ្នកជា​សះស្បើយ​វិញ គឺជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៥៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ ២០២១​។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វិ​ដ​១៩ សរុប​ចំនួន ៤៧០​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៥២​នាក់ និង​អ្នកជំងឺ​១៨​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ