ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃដោះលែងអ្នកទោសខ្មែរ ៨នាក់ មកស្រុកវិញ!

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ អ្នកទោសខ្មែរ ៨នាក់ ដែលក្រុមអាជ្ញាធរថៃ ចាប់ និងចោទពីបទឆ្លងដែន ដោយខុសច្បាប់ ចូលទៅកាប់ឈើគ្រញួង ក្នុងទឹកដីថៃ នៅពេលនេះ…

ខេត្តឧត្តរមានជ័យ៖ អ្នកទោសខ្មែរ ៨នាក់ ដែលក្រុមអាជ្ញាធរថៃ ចាប់ និងចោទពីបទឆ្លងដែន ដោយខុសច្បាប់ ចូលទៅកាប់ឈើគ្រញួង ក្នុងទឹកដីថៃ នៅពេលនេះ ត្រូវបានដោះលែងឱ្យ មានសេរីភាពវិញ និងនាំខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា តាមច្រកទ្វារអន្ត​រជាតិជាំ ស្ថិត​ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាល​ពីវេលាម៉ោង ១រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកទោសខ្មែរ ដែលក្រុមអាជ្ញាធរថៃដោះលែងនោះ មានឈ្មោះ ស៊ីង សឿន ភេទប្រុស អាយុ  ៤៥ឆ្នាំ ថៃចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។ យ៉ែម ឡេ ភេទប្រុស អាយុ ៥៧ឆ្នាំ ថៃចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ទាំង២នាក់ រស់នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សា​ន្ត ខេត្តព្រះវិហារ។ សុខ នី ភេទប្រុស អាយុ ៣៨ឆ្នាំ ចាប់ខ្លួន កាលពីថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០១៩ រស់នៅភូមិឈើទាលកង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឈ្មោះ លូ គឹមលាង​ ភេទប្រុស ៤១ឆ្នាំ ចាប់ខ្លួន កាលពីថ្ងៃទី២៣មិថុនា ឆ្នាំ២០១៩ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ផាន ប៊ុនលី ភេទប្រុស ៣០ឆ្នាំ ចាប់ខ្លួន ថ្ងៃទី២៧ មក រា ឆ្នាំ២០១៩ រស់នៅភូមិឈើទាលកង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឃឹម សារឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ចាប់ខ្លួនថ្ងៃទី៧ឧសភា២០១៩ រស់នៅភូមិឈើទា​លកង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដន ដឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ ចាប់ខ្លួនថ្ងៃទី២៣ធ្នូ ២០១៨រស់នៅភូមិតេជោមរកត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងឈ្មោះ ឌឹម ចន ភេទប្រុស អាយុ ៤៨ឆ្នាំ ចាប់ខ្លួនថ្ងៃទី២០កញា ឆ្នាំ២០១៨ រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ទាំង ៨នាក់ ត្រូវក្រុមអាជ្ញាធរថៃ ចោទពីបទឆ្លងដែនកាប់ឈើក្រញូង ចូលតាមច្រកមុំបី ជាប់គុកនៅខេត្តអ៊ូប៊ុន ប្រទេសថៃ។

មន្រ្តីដែលបម្រើការងារនៅច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹង ក្រុមអ្នកទោសខ្មែរ ដែលក្រុមអាជ្ញាធរ​ថៃ បញ្ជូន​មក​ឱ្យកម្ពុជា ពេលនេះ ត្រូវបាន​ខាងសមត្តកិច្ច សាកសួរ និងអប់រំ ធ្វើកំណត់ហេតុកិច្ចសន្យាបញ្ឈប់​ឆ្លងដែនខុសច្បាប់។ បន្ទាប់មក បានប្រគល់ទៅឱ្យគ្រូពេទ្យ ប្រចាំការ នៅច្រកជាំ ពិនិត្យវាស់កំដៅ រួចបញ្ជូនបន្តទៅ​ធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សា អន្លង់វែង​៕ ដោយ៖ ឱម សារឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ