ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត ២គ្រឿង បុកគ្នា ក្រឡាប់ របួសស្រាលម្នាក់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ រថយន្តចំនួនពីរគ្រឿង បានបុកគ្នា បណ្ដាលឱ្យរថយន្តមួយគ្រឿង ក្រឡាប់​ និង​របួស​ស្រាលម្នាក់។ ចំណែកម្ចាស់រថយន្ត និងអ្នករួមទាំងអស់ បានគេចខ្លួន​បាត់អស់។                                            ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ…

ខេត្តសៀមរាប៖ រថយន្តចំនួនពីរគ្រឿង បានបុកគ្នា បណ្ដាលឱ្យរថយន្តមួយគ្រឿង ក្រឡាប់​ និង​របួស​ស្រាលម្នាក់។ ចំណែកម្ចាស់រថយន្ត និងអ្នករួមទាំងអស់ បានគេចខ្លួន​បាត់អស់។                                           

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅ វេលាម៉ោង ១៤ និង ៣០នាទីរសៀល ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រញាំធំ ស្រុកប្រាសាទ​បាគង លើកំណាត់ផ្លូវជាតិលេខ៦។

មន្ត្រីនគរបាលស្រុកប្រាសាទ​បាគង បានប្រាប់​ថា ​រថយន្តមួយគ្រឿង ម៉ាកប៉ាសឺរ៉ូ ពណ៌​ស្លែ លាយ​ស ពាក់ផ្លាកលេខ កណ្តាល 2A-41​04​ បើកបរដោយឈ្មោះ ឃាង ភេទប្រុស នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប រងរបួសស្រាល។ មានមនុស្ស ២នាក់ រួមដំណើរ​ គឺ​ឈ្មោះ វឿន វុធ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិភ្នំដីឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និង​ម្នាក់ទៀត មិនស្គាល់ឈ្មោះ បើកបរពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ បត់ឆ្វេង បណ្តាលឱ្យបុកនឹងរថយន្ត ម៉ាក ហ្វរធុនណឺ ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2 -81​01 បើកបរ​ក្នុង​ទិសដៅពីកើត ទៅលិច។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត ខេមរភូមិន្ទ បាន​គេចខ្លួនបាត់។                                                  

ដោយឡែក ភាគីម្ខាងទៀត ទាំង​អ្នកបើកបរ និងអ្នករួមដំណើរ បាន​នាំគ្នាជិះម៉ូតូឌុប ទៅពេទ្យបាត់អស់ បន្សល់​ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ប៉ូលិសបានសន្និដ្ឋានថា មូលហេតុគ្រោះថ្នាក់នេះ ដោយសារតែរថយន្ត ប៉ាសឺរ៉ូ បើកបរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ហើយរថយន្ត ខ.ម បើកក្នុងល្បឿនលឿន​ផង។ រថយន្តទាំង២ គ្រឿង ត្រូវបានកម្លាំងជំនាញ អូសយកមករក្សាទុកនៅ​អធិការដ្ឋាន​នគរបាលស្រុកប្រាសាទ​បាគង ដើម្បីរង់ចាំម្ចាស់ ចូលដោះ​ស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ