ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្ការ​ពូជឈើ​ធ្នង់ប្រមាណ​២០​ហិក​តា​​​​​​ត្រូវ​ឆេះ​​ខ្ទេច !

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​ថា ចម្ការ​ពូជឈើ​ធ្នង់​នៅ​ស្រុក​ស្វាយ​លើ ត្រូវ​បាន​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​ខូចខាត​អស់​ប្រមាណ​២០​ហិ​កតា ។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បន្ត​ថា ហេតុការណ៍​ឆេះ​ព្រៃ​ចម្ការ​ពូជឈើ​ធ្នង់​នេះ​បាន​កើត ឡើង នៅ​វេលា​ម៉ោង​១៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៣…

ខេត្តសៀមរាប ៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​ថា ចម្ការ​ពូជឈើ​ធ្នង់​នៅ​ស្រុក​ស្វាយ​លើ ត្រូវ​បាន​ភ្លើង​ឆេះ​បណ្តាល​ឱ្យ​ខូចខាត​អស់​ប្រមាណ​២០​ហិ​កតា ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បន្ត​ថា ហេតុការណ៍​ឆេះ​ព្រៃ​ចម្ការ​ពូជឈើ​ធ្នង់​នេះ​បាន​កើត ឡើង នៅ​វេលា​ម៉ោង​១៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ចម្ការ​ពូជឈើ​ធ្នង់​នេះ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ សហការ​ជាមួយ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ នឹង​ប្រជា​ការពារ​ភូមិ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង ក្នុង​ការ​បាញ់​ពន្លត់ អស់​ចំនួន​៣​រថយន្ត ទើប​គ្រប់គ្រង​បាន​ទាន់​ពេលវេលា ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ថា មូលហេតុ​នៃ​ការ​ឆេះ​ចម្ការ​ពូជឈើ​ធ្នង់​នេះ មានការ​សង្ស័យ លើ​ឈ្មួញ​ឈើ​ជា​អ្នក​លួច​ដុត ដោយហេតុ​ថា​ចម្ការ​ពូជឈើ​ធ្នង់​នេះ មានការ​កាយ​ផ្លូវ​ជុំវិញ មិន​មានការ​ឆេះ​រាលដាល​ពី​ក្រៅ​ចូល​មក​ក្នុង​ចម្ការ​បាន​នោះ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ