ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ សម្តេច​ហ៊ុន សែន ​ចេញ​បញ្ជា​ដាក់​កម្លាំង​ពង្រាយ​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​ជា​បន្ទាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី៤ ​ខែកុម្ភៈ​ បាន​ចេញ​បទបញ្ជា​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី៤ ​ខែកុម្ភៈ​ បាន​ចេញ​បទបញ្ជា​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គឺ​ត្រូវ​ពង្រាយ​តាម​ព្រំដែន​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​នូវ​ការ​ធ្វើ​ចរាចរណ៍​មនុស្ស​ដែល​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ឆ្លង​កូ​វី​ដ​-១៩ ណាមួយ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។

បទបញ្ជា​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នេះ​ធ្វើ​ឡើង ក្រោយ​មាន​ស្ថានភាព​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩​ឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​វៀតណាម និង​បណ្តា​ខេត្ត​មួយ​ចំនួន​របស់​វៀតណាម​ដែល​មាន​ព្រំដែន​ជិត​ប្រទេស​កម្ពុជា ជា​ពិសេស​នោះ គឺ​ថ្នាក់ដឹកនាំ​មានការ​ព្រួយបារម្ភ​អំពី​មនុស្ស​ដែល​អាច​នឹង​ធ្វើ​ចរាចរណ៍​ពី​កម្ពុជា​ទៅ​វៀតណាម ឬ​ពី​វៀតណាម​ចូល​កម្ពុជា នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។

នៅ​ក្នុង​សារ​សម្លេង​មាន​រយៈពេល​ជាង ១៤ នាទី សម្តេច​តេ​ជោ បាន​ផ្ញើ​ជូន​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ជួរ​គណបក្ស ទាំង​ក្នុង​រាជរដ្ឋាភិបាល ទាំង​ព្រឹទ្ធសភា ទាំង​រដ្ឋ​ភា ជា​ពិសេស​អាជ្ញាធរ​តាម​ខេត្ត​និង​កងកម្លាំងប្រដាប់អាវុធ​នៅ​តាម​ខេត្ត ទាំង​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ទាំង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា – វៀតណាម ឲ្យ​បាន​ជ្រាប​ថា កន្លង​ទៅ​នេះ យើង​បាន​ខិតខំ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​កូ​វី​ដ ១៩ ពី​ប្រទេស​ថៃមក​កាន់​កម្ពុជា​របស់​យើង ដោយ​យើង​រឹត​បន្តឹង​ការ​ធ្វើ​ចរាចរណ៍​មនុស្សតាម​រយៈ​បងប្អូន​ពលករ​កម្ពុជា​របស់​យើងត្រឡប់​ចូល​មក​ក្នុង​ផ្ទៃ​ប្រទេស ។

សម្តេច​បាន​បន្ត​ថា ឥឡូវនេះ​គឺ​នៅ​ទិស​ខាងលិច នៅ​ក្នុង​ប្រទេស​ថៃ ការ​ឆ្លង​ចំពោះ​កូ​វី​ដ​-១៩​នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​រៀបចំ​ទីកន្លែង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម​ទៀត ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ជាង ៨ ពាន់​នាក់ ហើយ​ដែល​នឹង​មក​ជា​បន្តបន្ទាប់​ទៀត ។

«​ដោយសារ​តែ​ការ​មិន​ទាន់​បាន​ធូរស្រាល​នៅ​ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ឆ្លង​ក្នុង​សហគមន៍​យើង​មិន​អាច​បោះបង់​ចោល​នូវ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​បាន​ទេ ។ ទិស​ខាងលិច នៃ​មាតុប្រទេស​របស់​យើង​ដែល​ជាប់​នឹង​ប្រទេស​ថៃ ត្រូវ​បាន​រៀបចំ​បាន​ល្អ ជាមួយនឹង​ការ​ខិតខំ​របស់​អាជ្ញាធរ​ខេត្ត​ទាំងអស់​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​មានការ​គាំទ្រ​ពី​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក៏​ដូច​ជា​ផ្នែក​សុខាភិបាល » ។ សម្តេច​បាន​បញ្ជាក់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ទៀត​ថា «​ប៉ុន្តែ​ឥឡូវនេះ​ការ​ព្រួយបារម្ភ​ធំ​បំផុត​របស់​យើង គឺ​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ប្រទេស​វៀតណាម ដែល​ចាប់ផ្តើម​ពី​ភាគ​ខាងជើង ភាគ​កណ្តាល ហើយ​ឥឡូវនេះ​គឺ​ឈាន​មក​ដល់​ភាគ​ខាងត្បូង ដែល​មេរោគ​នោះ តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន មានការ​ប​ម្លែ​ង​ភេទ​ទៀត​ផង​។ នេះ​ជា​ការ​កង្វល់​យ៉ាង​ធំ ដែល​ខ្ញុំ​សូម​ប្រកាស​ឲ្យ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ទាំងអស់ ចាប់តាំងពី​ខេត្តកំពត រហូត​ដល់​ខេត្តរតនគិរី ចាត់វិធានការ​ណ៍​បន្ទាន់ ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​ទៅ​ឆ្លង​មក​របស់​ប្រជាជន ទាំង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​វៀតណាម ។ ប្រជាជន​កម្ពុជា​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ក៏​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​អាជ្ញាធរ​វៀតណាម ដូចដែល​បាន​ធ្វើ​កន្លង​ទៅ ។ ឯ​ប្រជាជន​វៀតណាម​ដែល​ឆ្លង​ចូល​មក​កម្ពុជា​ក៏​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ ប្រជាជន​កម្ពុជា​ដែល​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​កម្ពុជា ក៏​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ។ ប្រការ​នេះ​ពឹងពាក់​ទាំងស្រុង​ទៅ​លើ​អាជ្ញាធរ​អភិបាលខេត្ត​ដឹកនាំ​ការងារ​នេះ ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ​ឈរជើង បិទ​ខ្ទប់​ឲ្យ​ខាន​តែ​បាន​តាម​ច្រករបៀង​ទាំង​នៅ​តាម​ព្រំដែន និង​ត្រួតពិនិត្យ​នៅ​ខាងក្នុង​ឲ្យ​បាន​ហ្មត់ចត់ ហើយ​តម្រូវ​ឲ្យ​រៀបចំ​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​រឹង​មាំ​បំផុត » ។

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា «​យើង​មិន​អាច​យោគយល់​អ​ព្យា​ស្រ័យ​បាន​ចំពោះ​នរណា​ម្នាក់​ឡើយ … ដូច្នេះ​ច​ត្តា​ឡី​ស័ក​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​១៤ ថ្ងៃ ដោយ​ខាន​ពុំ​បាន​។ ដូច្នេះ ខ្ញុំ​ដាក់​ចេញ​បទបញ្ជា​បន្ទាន់ ឲ្យ​អាជ្ញាធរ​ខេត្ត​នៅ​តាម​ព្រំដែន ជាមួយនឹង​ស្ថាប័ន​មានការ​ពាក់ព័ន្ធ​ទាំងអស់​សហការ​គ្នា ហើយ​ក្រសួងសុខាភិបាល​ត្រូវ​ផ្គត់ផ្គង់​ទៅ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម » ។ សម្តេច​បាន​មាន​ប្រសាសន៍​បន្ថែម​ថា បណ្តា​ខេត្ត​ដែល​នៅ​ជាប់ ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវ​តែ​ពិនិត្យ​ថា​តើ មាន​អ្វី​ជា​ការ​ខ្វះខាត​ត្រូវ​លើក​សំណើរ​ស្នើ​ឡើង​មក​ក្រសួងសុខាភិបាល ដើម្បី​នឹង​ជួយ​ផ្ត​ត់​ផ្គង់​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ត្រូវ​ទាក់ទង​អាជ្ញាធរ​ខេត្ត​ជាប់​គ្នា ដើម្បី​ជួយ​ទប់ស្កាត់​ប្រជាជន​ឆ្លង​ពី​វៀតណាម​មក​កម្ពុជា ឬ​ពី​កម្ពុជា​ឆ្លងកាត់​ទៅ​វៀតណាម ។

«​យើង​រួម​គ្នា​ទប់ស្កាត់​បែប​នេះ​ទើប​អាច​ជៀសវាង​បាន​នូវ​ចរាចរណ៍​នូវ​ជំងឺ​កុ​វី​ដ ១៩ ទោះបី​ប្រភេទ​ចាស់ ឬ​ប្រភេទ​ថ្មី​ក៏​ដោយ​»​។ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​គឺ​អាច​នឹង​មានការ​ឆ្លង​ទៅ​ឆ្លង​មក នៅ​ក្នុង​រយៈពេល​នៃ​ការ​ចូល​ឆ្នាំ​ចិន ចូល​ឆ្នាំ​វៀតណាម​ខាង​មុខ​នេះ​ដែល​អាច​អាជ្ញាធរ​ត្រូវ​តែ​ពង្រាយ​កម្លាំង​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់ ទៅ​លើ​ការ​ចេញចូល​របស់​ប្រជាជន ទៅ​តាម​ច្រក​របៀប​នានា​» ។ នេះ​ជា​ការ​បញ្ជាក់​របស់ សម្តេច​តេ​ជោ បញ្ជាក់ ។ យ៉ាងណាមិញ កម្ពុជា​យើង នៅ​បន្ត​ការ​សម្របសម្រួល​នៅ​លើ​ការ​ដឹក​ទំនិញ ទៅ​មក ដូចដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែមីនា ឆ្នាំ​២០២០ ដោយ​មិន​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ពាណិជ្ជកម្ម​និង​ដឹក​ទំនិញ​ឆ្លង​ដែន​នោះ​ទេ ។ តែ​យើង​ត្រូវ​ធ្វើការ​រឹត​បន្តឹង​មនុស្ស​ធ្វើការ​ឆ្លងកាត់​ព្រំដែន ដោយ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រជាជន​ខ្មែរ​យើង​ទៅ​វៀតណាម ត្រូវ​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រជាជន​វៀតណាម​ចូល​កម្ពុជា ។

សម្តេច​តេ​ជោ មាន​ប្រសាសន៍​បន្ថែម​ថា «​នេះ​ជា​វិធានការ​បន្ទាន់​ដើម្បី ឆ្លើយ​តប​ជាមួយនឹង​សភាពការណ៍ ដែល​កំពុង​ហុំ​ព័ទ្ធ​យើង ពី​ទិស​ខាងលិច គឺ​ព្រំដែន​កម្ពុជា​-​ថៃ​និង​ទិស​ខាងកើត គឺ​ព្រំដែន​កម្ពុជា​-​វៀតណាម ។ ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស ប្រទេស​យើង​នឹង​ខ្ទេចខ្ទាំ​ទៅ​ដោយ​កូ​វី​ដ ១៩ ដែល​រុញច្រាន​ពី​ប្រទេស​ថៃ​មក​ផង ពី​រុញច្រាន​ពី​ប្រទេស​វៀតណាម​មក​ផង ។ ខ្ញុំ​ដាក់​ចេញ​បញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​ឲ្យ​កម្លាំងប្រដាប់អាវុធ ជា​ពិសេស​គឺ​នគរបាល​ការពារ​ព្រំដែន កងទ័ពជើងគោក ដែល​រួម​មាន​ភូមិភាគ​ជាប់​ព្រំដែន​វៀតណាម ត្រូវ​ចាត់វិធានការ​ណ៍​ជា​បន្ទាន់​ដើម្បី​នឹង​រួម​ជាមួយនឹង​កម្លាំងប្រដាប់អាវុធ​ផ្សេង​ទៀត មាន​ទាំង​នគរបាល​និង​អាវុធហត្ថ ដើម្បី​ត្រួតពិនិត្យ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម » ។

ក្រសួងសុខាភិបាល​ត្រូវ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ខេត្ត​រៀបចំ​ច​ត្តា​ឡី​ស័ក​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ ដូចដែល​បាន​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ទិស​ខាងលិច​ប្រទេស​នោះ ។

«​ទទួល​បាន​នូវ​បទបញ្ជា​នេះ អាជ្ញាធរ​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវ​តែ​ពង្រឹង​បន្ទាន់​នូវ​សភាពការណ៍​នូវ​វិធាន​ការណ៍​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ដាក់​ចេញ ព្រោះ​ជា​វិធានការ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​យើង ឲ្យ​ចេញ​ផុត​អំពី​គ្រោះ​មហន្តរាយ​នៃ​ការ​ឆ្លង​ចូល​ដល់​សហគមន៍ ។ តាម​ព្រំដែន​ថៃ​ធ្វើ​បាន​ល្អ តែ​មិន​ទាន់​មាន​វិធានការ​ម៉ឹង​ម៉ាត់​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ។

«​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម យើង​មិន​មាន​កង្វល់​ច្រើន​ពេក ដោយសារ​យើង​មិន​មាន​ពលករ​យើង​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ ។ តែ​អ្វី​ដែល​ជា​ការ​កង្វល់​របស់​យើង គឺ​នៅ​ជិត​ពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នេះ អាច​នឹង​មាន​ពលរដ្ឋ​កម្ពុជា​ឆ្លង​ទៅ​វៀតណាម និង​អ​ណិ​ជន​វៀតណាម ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ឆ្លង​ទៅ​វៀតណាម ហើយ​ក៏​ឆ្លង​ចូល​មក​កម្ពុជា​វិញ ។ នេះ​គឺជា​រឿង​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ។ សូម​អាជ្ញាធរ​ខេត្ត​ចាត់វិធានការ​ពង្រាយ​កម្លាំង​បន្ទាន់​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​» ។

យ៉ាងណាមិញ សម្តេច​បាន​បញ្ជាក់​ថា សម្រាប់​កងទ័ពជើងគោក ត្រូវ​ចេញ​បទបញ្ជារ​ទៅ​ចំពោះ​កងទ័ព​នៅ​តាម​ព្រំដែន​ឲ្យ​ដើរ​ល្បាត​ឲ្យ​បាន​តឹងរ៉ឹង តែ​មិន​ត្រូវ​បោះ​តង់ ឬ​ដាក់​ពង្រាយ​កងទ័ព​នៅ​តំបន់​មិន​ដាច់ស្រេច​ជាមួយ​ប្រទេស​វៀតណាម​នោះ​ទេ ដើម្បី​បញ្ជៀ​ស​នូវ​ការ​ភ័ន្ត​ច្រឡំ​ជាមួយនឹង​មិត្ត​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ