ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​កំពង់ឆ្នាំង​អើយ ចង់​ជីកដី​ជម្រៅ​ណា​ក៏​ជីក​ទៅ​!

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​នៅ​ជាប់​នឹង​ជើងភ្នំ​ទូក​មាស ស្ថិត​នៅ​ខាងក្រោយ​ប្រាសាទ​ថ្នម​ប្ដី ក្នុង​ភូមិ​ជ្រលង​ឃុំ​ដារ ​ស្រុក​កំពង់លែង បច្ចុប្បន្ន​ គេ​ឃើញ​ក្រុមហ៊ុន​ឯកជន​មួយ ប្រើ​គ្រឿង​ចក្រ​ជីកយក​អាចម៍ដី​ដឹក​លក់​យ៉ាង​អនាធិ​ប​តេ​យ្យ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​…

ខេត្តកំពង់ឆ្នាំង ៖ ​នៅ​ជាប់​នឹង​ជើងភ្នំ​ទូក​មាស ស្ថិត​នៅ​ខាងក្រោយ​ប្រាសាទ​ថ្នម​ប្ដី ក្នុង​ភូមិ​ជ្រលង​ឃុំ​ដារ ​ស្រុក​កំពង់លែង បច្ចុប្បន្ន​ គេ​ឃើញ​ក្រុមហ៊ុន​ឯកជន​មួយ ប្រើ​គ្រឿង​ចក្រ​ជីកយក​អាចម៍ដី​ដឹក​លក់​យ៉ាង​អនាធិ​ប​តេ​យ្យ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​នោះ​ឡើយ ។

ក្នុង​ពេល​ចុះ​ថត​ផ្តិត​យក​រូបភាព​ពី​សកម្មភាពជីក​យក​ដី​នៅ​ជាប់ជើង​ភ្នំ​ទូក​មាស​នេះ គេ​ឃើញឈ្មោះ បឹ​ល រស់នៅ​ភូមិ​ជ្រលង ឃុំ​ដារ ស្រុក​កំពង់លែង ដែល​ជា​ម្ចាស់​គ្រឿងចក្រ បាន​បង្ហាញ​អាជ្ញាប័ណ្ណ​មួយ​ច្បាប់លេខ ៥៣ ចុះ​ថ្ងៃ​ទី ៧ ខែមករា ឆ្នាំ ២០ ២១ ដែល​ចេញ​ដោយ អាជ្ញាធរ ខេត្តកំពង់ឆ្នាំង​បង្ហាញ​ដល់​ក្រុម​អ្នក​សារព័ត៌មាន ។

នៅ​ក្នុង​អាជ្ញាប័ណ្ណ​នោះ បាន​អនុញ្ញាត​ឲ្យ​ឈ្មោះ ប៉ុក សម្បត្តិ មាន​អាសយដ្ឋាន​នៅ​ភូមិ​ឈើ​ល្វីង ឃុំ​តាំង​ក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្ត កំពង់ធំ ធ្វើ​សិប្បកម្ម​ធនធាន​រ៉ែ ជីក​យក​អាចម៍ដី​តាម រណ្តៅ​ដី ចល័ត​ក្នុង​ឃុំ​ដា ស្រុក​កំពង់លែង ដែល​មាន​សុពលភាព​មួយ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី០៥​ខែមករា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ ។

បើ​តា​មក​ការ​ពិនិត្យ នៅ​ក្នុង​អាជ្ញាប័ណ្ណ​បាន​កំណត់​ថា ការ​ប្រតិបត្តិការ​លើ​ដី​មួយ​កន្លែង​ៗ​មាន​ទំហំ​មិន​លើស​ពី ៥ពាន់​ម៉ែត្រការ៉េ ត្រូវ​ជីកដី​ជំរៅ​មិន​ឲ្យ លើស​ពី ៣​ម៉ែត្រ​ឡើយ​។ ចំពោះ​ដី​ដែល​មាន​ផ្ទៃក្រឡា​មិន​លើស​ពី១​ម៉ឺន​ម៉ែត្រការ៉េ ត្រូវ​ជីករណ្ដៅ​ដី​មិន​ឲ្យ​លើស​ពី ១ ម៉ែត្រ​នោះ​ឡើយ ។ មាន​ន័យ​ថា​៖ ផ្ទៃដី​ក្រោម​៥​ពាន់​ម៉ែត្រការ៉េ ឬ​ស្មើ​កន្លះ​ហិ​កតា មិន​ត្រូវ​ជីក​លើស​ពី​៣​ម៉ែត្រ​ឡើយ ហើយ​បើ​ផ្ទៃក្រឡា​ក្រោម​១​ម៉ឺន​ម៉ែត្រការ៉េ ឬ​ស្មើនឹង​១​ហិ​ក​តា មិន​ត្រូវ​ជីក​លើស​ជម្រៅ​១​ម៉ែត្រ​ឡើយ ។

ផ្ទុយ​ទៅ​វិញ​បើ​ពិនិត្យ​លើ​សកម្មភាព​ជាក់ស្តែង គឺក្រុមហ៊ុន​ឯកជន​មួយ​នេះ ពិតជា​អនុវត្ត​បំពាន​ច្បាប់​ផ្ទុយ ពី​អាជ្ញាប័ណ្ណ​ដែល​បាន​កំណត់ ។​ ព្រោះថា​ជម្រៅ​ដី​ដែល​គេ​កំពុង​តែ​ជីក​យក​ដី​ពី​ជើងភ្នំ​កន្លែង​ខាងលើ​នេះ គឺ​មាន​ជំរៅ ដល់​ប្រមាណ​ជាង​៦​ម៉ែត្រ​ឯណោះ ។លើស​​ពី​នេះ​ទៀត ​ការ​ជីក​យក​ដី​របស់​ក​ក្រុមហ៊ុន​ខាងលើ ធ្វើ​ឱ្យ​ប៉ះពាល់​ជើងភ្នំ​ដែល​ខុស​និង​ច្បាប់​កំណត់​ផង​ដែរ​។

ដូច្នេះ ​បើ​អនុវត្ត​តាម​ច្បាប់ក្រុមហ៊ុន​មួយ​នេះ​នឹង​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ទុក​ព្យួរ​មួយ​រយៈ​ដើម្បី​អនុវត្ត​ច្បាប់ ។ ប៉ុន្តែ​សកម្មភាព​បំពា​នច្បាប់ របស់​ក្រុមហ៊ុន​ខាងលើ ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​មក​ទប់ស្កាត់​នោះ​ឡើយ គឺ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ហ៊ុន​​មួយ​នេះ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ធន ធាន​ធម្មជាតិ​របស់​រដ្ឋ ។

ទាក់ទង​និង​បញ្ហា​ខាងលើ​នេះ លោក អ៊ុ​ក រស់ ប្រធានមន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់​ឆ្នាំង​បាន​បញ្ជាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ លោក​អរគុណ ចំពោះ​សេចក្តី​រាយ ការណ៍​នេះ ហើយរឿង​នេះ លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​លើ​ទីតាំង​ដែល​គេ​បាន​ជីក​កកាយ​ខាងលើ​នេះ ជាក់ស្ដែង និង​ប្រ​សិន បើ​ការ អនុវត្ត​នោះ​ខុស​អាជ្ញាប័ណ្ណ​ពិតមែន លោក​នឹង​មាន​វិធានការ​តាមផ្លូវច្បាប់ ដោយ​មិន​បណ្ដែត ប​ណ្ដោ យ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​សកម្មភាព​ជិះ​កកាយ​ដី​តាម​ទំនើងចិត្ត​ឡើយ ៕

អត្ថបទសរសេរ ដោយ