ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្មាន​ប្រាក់​តម្កល់​​ខ្លួន​ទេ ​ក៏ពិតជា​គ្មាន​វាសនា​បាន​ទៅ​ផ្ទះ​​វិញ​​ដែរ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធ​នី​ភ្នំពេញ ៖ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ​អម​សា​លាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០២១…

រាជ​ធ​នី​ភ្នំពេញ ៖ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ​អម​សា​លាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០២១ នេះ បាន​នឹង​កំពុង​បើក​ការ​សាក​សួរ​លើ​សំណុំរឿង​.​មិន​បំពេ​ញក​តប្ប​កិច្ច​ចំពោះ​ឧ​ប្រ​ណ៍​អាច​ជួញដូរ​បាន​(​ស្អែក​ស្អុយ​)​ដែល​ក្នុង​នោះ​មាន​ជន​ត្រូវ​ចោទ​ចំនួន​២នាក់ ម្នាក់​ឈ្មោះ ឆឹ​ម ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​.​ខេត្ត​សៀម​រាប និង​​ម្នាក់​ទៀត​ឈ្មោះ បូ សេរី​រ័​ត្ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល ក្រាម ក្រុង​.​ខេត្តសៀមរាប ។

ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មុខ​ផ្សារ​ក្រឡាញ់ ខេត្តសៀមរាប តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​០៤៧ អ​.​យ​.​ខ និង​លេខ​០៤៨ អ​.​យ​. ខ ចុះ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ របស់​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​តាម​ពាក្​យបណ្តឹង​របស់​លោក ហ៊ា​ង រតនា ដែល​ជា​ជន​រង​គ្រោះ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​ធ្វើការ​ដាក​សួរ ដោយហេតុ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ទី​នេះ ។ តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ ស្ត្រី​ទាំង​២នាក់​ខាងលើ​ បាន​ទៅ​ខ្ចីប្រាក់​លោក ហ៊ា​ង រតនា ចំនួន​១២៨.៨១០ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​ធ្វើ​ដើម​ទុន​ប្រកប​មុខរបរ​រកស៊ី និង​បាន​សន្យា​សង​វិញ​តាម​ពេល​វេលា​កំណត់ ហើយ​ក្នុង​នោះ​ដែរ​ ដើម្បី​ឲ្យ​មានការ​ទុកចិត្ត​ទាំង​សងខាង ស្ត្រី​២នាក់​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​ចំនួន​៤ សន្លឹក​ឲ្យ​ទៅ​ភាគី​ម្ចាស់​បំ ណុ​ល ។

លុះដល់​ថ្ងៃ​កំណត់​ជន​រង​គ្រោះ​ បាន​យក​មូល​ប្ប​ទាន​ប័ត (​សែក​)​មួយ​សន្លឹក ក្នុង​ចំណោម​៤សន្លឹក ទៅ​បើក​យក​ប្រាក់​ពី​ធនាគារ​ស្រាប់តែ​បើក​មិន​បាន ពោល​គឺ​សែក
​មួ​យស​ន្តឹ​ក​នោះ​ ជា​សែក​ស្អុយ​តែ​ម្តង ។ ដោយ​មាន​មូលហេតុ​យ៉ាង​ដូច្នោះ​ហើយ​ម្ចា ស់​បំណុល ក៏​បាន​ទាក់ទង​ទៅ​ចុងចោទ ដើម្បី​ឲ្យ​មក​ជួប​ដោះ​ស្រា យ​គ្នា​ពាក់​ពន្ធ​.​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់​នោះ តែ​ស្ត្រី​ទាំង​២ នាក់​បាន​គេចវេស​មិន​ព្រម​ចូលខ្លួន​ទេ ច្រើន​លើក​ច្រើន​សារ ទើប​លោក ហ៊ា​ង រតនា សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ចស្ត្រី​ទាំង​២​នាក់បាន​សារភាព​ថា ចំពោះ​មូល​ប្ប​ទា​នប​ត្រ​លេខ ៨៥២៥២៦ ចុះ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ទឹកប្រាក់​ចំនួន​៣៤,៨១០​ដុល្លារ​អា​មេ​រិ​ក របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ចេញ​ឲ្យ​ទៅ​ឈ្មោះ ហ៊ា​ង រតនា គឺ​មាន​ប្រាក់​ក្នុង​គណនី ប៉ុន្តែ​ពុំ​អាច​បើក​បាន​ទេ ដោយ​ពួក​គាត់​បាន​ចុះហត្ថលេខា​លើ​មូល​ប្ប​ទា​នប​ត្រ​ខុស​ពី​លក្ខន្តិក​របស់​ធនាគារ ។ ហើយ​រហូត​ដល់​ពេល នេះ​ក្នុង​គ​ណី​នោះ​ក៏​គ្មាន​សាច់ប្រាក់​ដែរ ដូច្នេះ​ប្រាក់​ដែល​ត្រូវ​សង​ទៅ​លោក ហ៊ា​ង រតនា ពិតជា​មិន​ទាន់​បាន​សង​មែន ។

ពេល​នេះ​ជនសង្ស័យ​ទាំង​២នាក់​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្ថាប័ន​អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​ការ​សាកសួរ​នៅឡើយ​ទេ តែ​រឿង​នេះ​បើ​ជនសង្ស័យ​គ្មាន​ប្រាក់​ឬ​អចលនៈទ្រព្យ​ណាមួយ​យក​ទៅ​ដាក់​តំកល់ ដើម្បី​ធានា​ខ្លួន​នៅ​ចំពោះ​មុខ​តុលា​ការ​នោះ​ទេ ពិតជា​គ្មាន​សង្ឃឹម​បាន​វិល​មក​ផ្ទះ​វិញ​ឲ្យ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ