ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល បង្កើតក្រុមការងារ​អន្តរ​ក្រសួងគ្រប់គ្រងការអនុវត្ត​យុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការ​ចាក់​វ៉ាក់សាំងកូវីដ

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្តីពីការ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​ការអនុវត្ត​យុទ្ធសាស្ត្រ​…

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្តីពីការ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​ការអនុវត្ត​យុទ្ធសាស្ត្រ​ និងកិច្ច​ប្រតិបត្តិការ​ចាក់វ៉ាក់សាំងកូវីដ១៩​។ ក្រុមការងារថ្មីនេះ មានសមាស​ភាព ១៧រូប ដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល អមដោយ​អនុប្រធាន ៤រូប ដែល​ជារដ្ឋលេខាធិការក្រសួង​សុខាភិបាល ២រូប រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ១រូប និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប​។ ចំណែកសមាជិក មានចំនួន ១២រូប។

ការសម្រេចបង្កើតក្រុមការងារអន្តរក្រសួង​គ្រប់គ្រង​ការអនុវត្តយុទ្ធសាស្ត្រ​ និងកិច្ច​ប្រតិបត្តិការ​ចាក់វ៉ាក់សាំងកូវីដ១៩​ នាពេលនេះ បានធ្វើឡើងភ្លាមៗ ក្រោយពី​រដ្ឋមន្ត្រីការពារជាតិ សម្តេច ទៀ បាញ់ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ដែលជាអ្នកចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យទាហាន ឬពេទ្យ​ព្រះកេតុមាលា នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងពិធីជួបជុំនោះ ក៏មានការបង្ហាញឡានសម្រាប់ដឹកជញ្ជូនវ៉ាក់សាំង និងទូសម្រាប់​រក្សាទុកវ៉ាក់សាំងកូវីដ១៩ របស់ចិនផងដែរ​។ វ៉ាក់សាំង​កូវីដ១៩ របស់ចិន ចំនួន ៦០ម៉ឺនដូស នឹងមកដល់ភ្នំពេញ នៅចុងសប្តាហ៍នេះ​។ នេះបើតាមការបញ្ជាក់​របស់ឯកអគ្គរដ្ឋទូតចិន​ ប្រចាំកម្ពុជា៕